ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យាន Orion វិលត្រឡប់ពីឋានព្រះចន្ទមកដល់ផែនដីដោយសុវត្ថិភាព

សហរដ្ឋអាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បាននាំយកយានផ្ទុកអវកាសយានិកជំនាន់ក្រោយរបស់ខ្លួនត្រឡប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេលជិត ២៦ថ្ងៃក្នុងដំណើរឃ្លាំមើលជុំវិញព្រះចន្ទ។ យាន Orion បានធ្លាក់ចុះមកកាន់ផែនដីវិញក្នុងបរិវេណមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីបានវិលត្រឡប់ឆ្លងកាត់សីតុណ្ហភាពក្តៅខ្លាំងនៃបរិយាកាសស្រទាប់ផែនដី មុននឹងបន្ថយល្បឿនម្តងបន្តិចៗដោយមានជំនួយពីឆ័ត្រយោង។ 

យ៉ាងណាក្តី ដោយសារតែនេះគឺជាដំណើរធ្វើតេស្តសាកល្បង ក្នុងយានផ្ទុកអ្នកអវកាសនេះមិនមានមនុស្សធ្វើដំណើរក្នុងនោះឡើយ ប៉ុន្តែបើតាម NASA បានបញ្ជាក់ថា ការធ្វើដំណើរលើកក្រោយនឹងមានភាពផ្លាស់ប្តូរជាងនេះ ទំនងជាមានន័យថាការធ្វើដំណើរលើកក្រោយអាចនឹងមានផ្ទុកមនុស្សទៅជាមួយ។ រឿងរ៉ាវនេះទំនងជាអាចទៅរួច ត្បិត NASA កំពុងរៀបចំផែនការបេសកកម្មដ៏ស្មុគស្មាញជាមួយយាន Orion។

បេសកកម្មនេះទំនងជានឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៤ខាងមុខ រួមទាំងនៅឆ្នាំ២០២៥ និង ២០២៦ ដែលជាផែនការនាំយកមនុស្សទៅកាន់់ឋានព្រះចន្ទសាជាថ្មី។ ភាពជោគជ័យនៃបេសកកម្មនេះ គឺចំគម្រប់ ៥០ឆ្នាំនៃភាពជោគជ័យដោយក្រុមការងារនៃយាន Apollo 17។ គម្រោងថ្មីរបស់ទីភ្នាក់ងារអវកាសអាមេរិកត្រូវបានគេឱ្យឈ្មោះថា Artemis ដែលនៅក្នុងទេវកថារបស់ក្រិក Artemis ត្រូវជាប្អូនស្រីរបស់ Apollo។

អ្នកគ្រប់គ្រងទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Nelson បានថ្លែងថា៖ " (ក្នុងបេសកកម្ម Apollo) យើងធ្វើទៅបាន ចំពោះរឿងដែលគេគិតថាមិនអាចធ្វើទៅបាន"។​ លោកបន្តថា៖ "នៅពេលនេះ! ពួកយើងនឹងធ្វើវាម្តងទៀត ប៉ុន្តែក្នុងគោលបំណងខុសពីមុន ពីព្រោះលើកនេះ យើងត្រឡប់ទៅឋានព្រះច័ន្ទ ដើម្បីរៀនរស់នៅ ធ្វើការ បង្កើតគំនិត ដើម្បីបន្តទៅភពនានា ក្នុងគោលបំណងរុករកអ្វីៗផ្សេងបន្ថែមទៀត។ ផែនការនេះគឺដើម្បីត្រៀមខ្លួនដើម្បីទៅជាមួយមនុស្សទៅកាន់ភពព្រះអង្គារនៅចុងទសវត្សរ៍ឆ្នាំ ២០៣០ និងបន្តទៅកាន់អ្វីៗជាច្រើនផ្សេងទៀត"៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក