បាត់ដំបង៖ បុរសម្នាក់ដែលគ្រួសារបានអះអាងថាបាត់ខ្លួនអស់រយៈពេលជាង ១ខែ ចាប់តាំងពីខែតុលា ឆ្នាំ២០២២ ត្រូវបានប្រទះឃើញស្លាប់ដោយសល់តែគ្រោងឆ្អឹងនៅក្នុងចម្ការដំឡូងមួយកន្លែងនៅក្នុងភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។
តាមប្រភពព័ត៌មានបានបញ្ជាក់ឱ្យដឹងថា សាកសពបុរសនោះត្រូវបានប្រទះឃើញនៅក្បែរដុំថ្ម រួមទាំងបន្សល់ទុកស្រោមដៃមួយគូនៅលើដុំថ្ម ដោយគេសន្និដ្ឋានជាបឋមថា អាចជាករណីឃាតកម្ម។ តែយ៉ាងណាសមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវលើករណីនេះ។
បើតាមប្រភពដដែល បុរសដែលបានស្លាប់នោះ បានបាត់ខ្លួនពីផ្ទះទាក់ទងមិនចូលអស់រយៈពេលជាង១ខែ មកហើយ។ សាកសពបុរសនោះ តាមការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ឆ័យជាបឋម គឺបានស្លាប់ជាច្រើនសប្តាហ៍មកហើយ ខណៈម្ចាស់ចម្ការដំឡូងបានអះអាងថា ខ្លួនបានខកខានចូលទៅបាញ់ថ្នាំស្មៅជាច្រើនខែមកហើយ ទើបមកដឹងថាមានមនុស្សស្លាប់នៅក្នុងចម្ការរបស់ខ្លួន៕