លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

នាយករដ្ឋមន្ត្រីចេញដំណើរទៅចូលរួមខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងប្រុចសែល ប្រទេសប៊ែលហ្សិក នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នេះដើម្បីទៅចូលរួមខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានសហភាពអឺរ៉ុប។

យន្តហោះពិសេសប្រតិភូកម្ពុជាបានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង ១០:១៥នាទីយប់។

បើតាមក្រសួងការបរទេស កិច្ចប្រជុំពេញអង្គនៃជំនួប កំពូលរំលឹកខួបនេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន និងកំណត់ ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ ថ្នាក់ដឹកនាំរំពឹងថានឹងផ្តោតការពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្តូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់អារម្មណ៍រួមផងដែរ។

នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូនសម្តេចតេជោ។

នៅទីនោះ សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ជួបប្រជុំជាមួយក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជំនួបជាមួយតំណាងក្រុមហ៊ុន Vinci Airport។

ថ្លែងក្នុងពិធីបើកបុណ្យសមុទ្រលើកទី៩ ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចនឹងទៅថ្លែងក្នុងពេលជួបជាមួយថ្នាក់ដឹកនាំអឺរ៉ុបពីបញ្ហាសន្ដិភាពដែលសម្ដេចថាកំពុងចោទជាបញ្ហាមួយនៅអឺរ៉ុបហើយបន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន។

សម្ដេចថា «សម្ដេចនឹងមិននាំប្រេងទៅចាក់លើភ្លើងសង្គ្រាម» ដែលកំពុងឆាបឆេះនៅទ្វីបអឺរ៉ុបនោះទេ។

សម្ដេចតេជោបន្ថែមថា៖ «សង្គ្រាមកំពុងតែកើតនៅតំបន់អឺរ៉ុបដែលនៅទីនោះធ្លាប់តែមានសន្ដិភាព ក៏ប៉ុន្ដែឥឡូវនេះតាមរយៈបញ្ហាដែលកំពុងកើតនៅអឺរ៉ុប បានក្លាយជាប្រធានបទដ៏ធំដូច្នេះរឿងរ៉ាវដែលខ្ញុំនឹងនិយាយពីសន្ដិភាពមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ»៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក