ភ្នំពេញ៖ ទារកអាយុ២ខែដែលបានជួបគ្រោះថ្នាក់ជាមួយម្តាយកាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានស្លាប់ហើយនៅវេលាម៉ោងជាង៨យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីមានការខិតខំជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាអស់រយៈពេល១សប្តាហ៍កន្លងមកនេះ។
ទារកម្នាក់នោះបានស្លាប់ដោយសាររងប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ។ គូសបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី០៥ ខែធ្នូ នៅលើស្ពានជ្រោយចង្វាចាស់បានបណ្តាលឱ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ធ្ងរ ក្នុងនោះមានទារកម្នាក់នោះដែលត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ខណៈជនរងគ្រោះទទួលបានសំណងពីជនបង្កបានត្រឹមតែ២៥០០ដុល្លារតែប៉ុណ្ណោះ៕
Credit : Phalla Phorn