ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ហ៊ុន សែន ថាបារាំងមានឱកាសលើកពាន World Cup ច្រើនជាងគេ

ភ្នំពេញ៖ នៅវេលាម៉ោង ១០យប់នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ទ្វីបអឺរ៉ុប ដើម្បីចូលរូមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប នៅប្រទេសប៊ែលហ្សិក ព្រមទាំងទស្សនកិច្ចការងារនៅប្រទេសបារាំង។ បន្ថែមពីនេះ សម្តេចក៏នឹងអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយបងប្អូនខ្មែររស់នៅទ្វីបអឺរ៉ុប នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងនៅលើបណ្តាញហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ។

ដោយឡែក ចំពោះអ្វីដែលគួរឱ្យចាប់អារម្មណ៍លើការបង្ហោះនេះ គឺការឆ្លើយតបនឹងសំណួរក្នុងខំមិនរបស់យុវជនម្នាក់ដែលបានជូនពរសម្តេចតេជោ ព្រមទាំងសាកសួរថា តើសម្តេចគិតថាក្រុមណានឹងឈ្នះពានជើងឯកពិភពលោកឆ្នាំនេះ? សម្តេចតេជោបានឆ្លើយតបថា៖ "បាល់មូលចៅ! តែតាមការពិនិត្យបារាំងមានឱកាសច្រើនជាងគេ"។

គួរបញ្ជាក់ថា ជានិច្ចកាលគេតែងឃើញសម្តេចតេជោនាយករដ្ឋមន្រ្តីរមែងឆ្លើយតបនូវសំណួរនានាតាមរយៈការខំមិនលើហ្វេសប៊ុកសម្តេចជាញឹកញាប់ ដែលហាក់ស្តែងឱ្យឃើញពីភាពស្និទស្នាលជាប់ជាប្រចាំរបស់សម្តេចជាមួយប្រជាពលរដ្ឋទាំងអស់។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ វិញ ក្រុមជម្រើសជាតិបារាំងជាក្រុមជើងឯកឆ្នាំ២០១៨ បានឡើងដល់វគ្គ ៤ក្រុមចុងក្រោយដោយត្រូវប៉ះក្រុមជម្រើសជាតិម៉ារ៉ុក ខណៈក្រុមជម្រើសជាតិអាហ្សង់ទីន ជួបជាមួយក្រុមជម្រើសជាតិក្រូអាត ដែលជាជើងឯករងឆ្នាំចាស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក