ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពលរដ្ឋទុយណេស៊ីតវ៉ាប្រឆាំងប្រធានាធិបតី មុនការបោះឆ្នោតសភាសប្តាហ៍ក្រោយ

ទុយណេស៊ី៖ នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូម្សិលមិញនេះ ក្រុមអ្នកតវ៉ាជាពលរដ្ឋទុយណេស៊ីរាប់រយនាក់បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាទៅលើលោកប្រធានាធិបតី Kais Saied នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកសភាដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។ ក្រុមអ្នកតវ៉ាបានធ្វើការចោទប្រកាន់ទៅលើលោកប្រធានាធិបតីថា ការបោះឆ្នោតជ្រើសតាំង និងបង្កើតសភាថ្មីក្រោយការធ្វើវិសោធនកម្មរបស់លោក គឺជាការធ្វើរដ្ឋប្រហាររបបប្រជាធិបតេយ្យ។ 

លោកប្រធានាធិបតី Saied បានធ្វើការរំលាយសភាចោលកាលពីឆ្នាំមុន នឹងដឹកនាំប្រទេសដោយក្រឹត្យច្បាប់ ខណៈកាលពីពេលថ្មីៗនេះ លោកបានកែប្រែ និងសរសេរឡើងវិញនូវរដ្ឋធម្មនុញ្ញថ្មី ដែលមានខ្លឹមសារបន្ថែមអំណាចច្រើនលើសលុបទៅកាន់ប្រធានាធិបតី ដែលទង្វើនេះទទូលបានការមិនពេញចិត្ត ​និងច្រានចោលដោយស្ទើរតែគ្រប់ភាគីគណបក្សនយោបាយ។ សម្រែកជ័យឃោសទាមទារឱ្យលោក Saied ចាកចេញពីតំណែងបានបន្លឺឡើងខ្ទរខ្ទារក្នុងចំណោមក្រុមអ្នកតវ៉ា។ 

កន្លងមក លោកប្រធានាធិបតី Kais Saied ដែលបានចូលកាន់តំណែងកាលពីខែតុលា ឆ្នាំ២០១៩ បានអះអាងថា អ្វីដែលលោកធ្វើគឺស្របទៅនឹងច្បាប់ ហើយវាមានភាពចាំបាច់ក្នុងការសង្គ្រោះប្រទេសទុយណេស៊ីចេញពីវិបត្តិដែលបានអូសបន្លាយពេលរាប់ឆ្នាំ ហើយលោកបន្ថែមថាលោកនឹងមិនក្លាយជាមេដឹកនាំផ្តាច់ការឡើយ។ 

ប្រជាជនទុយណេស៊ីមានការខកចិត្តកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពោះភាពជាប់គាំងនៃសេដ្ឋកិច្ចជាតិ និងវិបត្តិផ្នែកនយោបាយ ជាមួយនឹងសភាដែលបែងចែក និងរដ្ឋាភិបាលមិនស្ថិតស្ថេរមួយ។

ការបោះឆ្នោតបង្កើតសភាថ្មីនេះនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ សម្រាប់សភាថ្មីដែលមិនសូវមានអំណាច បង្កើតឡើងដោយរដ្ឋធម្មនុញ្ញរបស់លោក Saied ដែលត្រូវបានឆ្លងកាត់ការបោះឆ្នោតប្រជាមតិកាលពីខែកក្កដា ខណៈចំនួនអ្នកចូលរួមប្រជាមតិមានចំនួនតិចតួចប៉ុណ្ណោះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក