ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកគាំទ្របារាំង និងម៉ារ៉ុក ប៉ះទង្គិចជាមួយប៉ូលិសនៅទីក្រុងប៉ារីស

បារាំង៖ ក្រុមសមត្ថកិច្ចបារាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់ទៅលើក្រុមអ្នកគាំទ្រដែលប្រមូលផ្តុំអបអរជ័យជម្នះឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup នៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញ Champs Elysees​ នាទីក្រុងប៉ារីស។ 

ក្រុមអ្នកគាំទ្ររាប់ពាន់នាក់ដែលភាគច្រើនជាក្រុមអ្នកគាំទ្រក្រុមជម្រើសជាតិបារាំង និងម៉ារ៉ុក បានប្រមូលផ្តុំគ្នាណែនណាន់តាន់តាប់នៅបណ្តោយវិថី Parisian ដែលជាទីតាំងដ៏៏ល្បីល្បាញមួយនៅក្នុងទីក្រុងប៉ារីស បានប្រមូលផ្តុំគ្នាដោយបានស្រែកច្រៀង គ្រវីទង់ជាតិ ផ្លុំស៊ីផ្លេ ខណៈក្រុមសមត្ថកិច្ចបានដាក់ពង្រាយកម្លាំងនៅក្បែរនោះដើម្បីគ្រប់គ្រងស្ថានការណ៍។ 

ប្រភពវីដេអូរបស់សារព័ត៌៌មានបរទេសបង្ហាញថា មានការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រជាមួយប៉ូលិស ដោយមានការវាយបំផ្លាញហាងមួយចំនួននៅក្បែរទីតាំងកើតហេតុ ខណៈក្រុមប៉ូលិសបានបង្ក្រាបវិញដោយការបាញ់ឧស្ម័នបង្ហូរួទឹកភ្នែកលើអ្នកគាំទ្រ។ ក្រៅពីការប៉ះទង្គិចគ្នានៅទីតាំងវិថី Parisian ខាងលើ គេក៏បានរាយការណ៍អំពីហេតុការណ៍ប៉ះទង្គិចស្រដៀងគ្នានេះនៅវិថី Friedland ដែលនៅកៀកនឹងទីតាំង Champs Elysees នេះដែរ។

គេនៅមិនទាន់ដឹងអំពីមូលហេតុនៃការប៉ះទង្គិចនេះច្បាស់លាស់នៅឡើយ ខណៈអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក