ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ចៅស្រីនាយករដ្ឋមន្ត្រីបន្តការងារមនុស្សធម៌ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ចៅស្រីរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលទើបបញ្ចប់ការសិក្សាពីបរទេសបានលេចមុខក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា និងត្រូវបានសម្ដេចតេជោចាត់ទុកថាជាការងារដែលបន្តពីជីដូនគឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមតេឡេក្រាមរបស់សម្ដេចនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ ដោយអមជាមួយរូបភាពចៅស្រី និងលោកស្រី ហ៊ុន ម៉ាណា ក្នុងពេលចុះការងារមនុស្សធម៌មួយថា៖ «កូននិងចៅបន្តសកម្មភាពមនុស្សធម៌បន្តពីម្តាយនិងជីដូន»។

ចៅស្រីទី១ របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានត្រលប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីប្រឡងបញ្ចប់ការសិក្សានៅប្រទេសបារាំង។ ចៅស្រីម្នាក់នេះហើយដែលត្រូវបានសម្ដេចតេជោ អនុញ្ញាតឱ្យដើរតាមសំដែងការគួរសមជាប្រធានាធិបតី និងប្រធានសភាហុងគ្រីក្នុងឆ្នាំ២០១៩ និងនាំទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ និងចូលរួមដំណើរទស្សនកិច្ចជាមួយសម្ដេចតេជោនៅលើឆាកអន្តរជាតិនៅឆ្នាំ២០២២នេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក