BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩៥៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៣៦ករណី ខណៈអ្នកជំងឺ ១,០៤៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៥៨,០៥៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៨២៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៥០,០២០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៣,៨៩៦ករណី៕