លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

នាយករដ្ឋមន្ត្រីជំរុញឱ្យនាំយកផលិតផលកសិកម្មពីកសិករកម្ពុជាទៅផ្គត់ផ្គង់បម្រើដល់វិស័យទេសចរណ៍

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងទេសចរណ៍ និងក្រសួងកសិកម្មត្រូវសហការគ្នារៀបចំផែនការធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាទីផ្សាររបស់កសិករ អ្នកផលិត និងអ្នកចិញ្ចឹម។ 

ថ្លែងក្នុងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅក្នុងខេត្តព្រះសីហនុនាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការខិតខំជំរុញការផលិតឱ្យត្រឹមត្រូវតាមស្តង់ដារដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់បៃតងនៅក្នុងតំបន់ទេសចរណ៍។ 

សម្តេចតេជោបាននិយាយថា៖ «ប្រជាពលរដ្ឋយើងមានឱកាសច្រើនណាស់ ដើម្បីចិញ្ចឹម និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រឡប់មកកម្ពុជាវិញជាបណ្តើរៗរួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់។ប្រជាកសិកររបស់យើងអាចដាំដុះ ចិញ្ចឹមសត្វ ហើយនាំចូលទៅកាន់សណ្ឋាគារ ឱ្យភ្ញៀវទេសចរបរទេសទទួលទាន ចាត់ទុកថាជាការនាំចេញនៅហ្នឹងកន្លែង»។ 

ក្នុងន័យនេះ នាយករដ្ឋមន្ត្រីបានទទូចឱ្យមានការបង្កើនការនាំចេញនៅនឹងកន្លែង ពោលមិនសំដៅតែលើការនាំចេញឆ្លងកាត់ព្រំដែនឆ្ពោះទៅក្រៅប្រទេសនោះទេ។ ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងទេសចរណ៍ និងក្រសួងកសិកម្មត្រូវសហការគ្នារៀបចំផែនការធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាទីផ្សាររបស់កសិករ អ្នកផលិត និងអ្នកចិញ្ចឹម។ 

សម្តេចថា៖ «ពេលនេះ ខុសពីពេលមុន រៀងរាល់ថ្ងៃប្រជាជនស្រែករកទីផ្សារ បើដូច្នោះផ្នែកទេសចរណ៍ដែលយើងអាចប៉ាន់ប្រមាណថាយើងធ្លាប់ទទួលបានទេសចរ ៦លាន៦សែននាក់ ហើយទេសចរក៏អាចវិលត្រឡប់មក៦លាន ឬ៧លាននាក់ឡើងវិញផងដែរ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក