ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីនឹងទៅនិយាយពីបញ្ហា «សន្ដិភាព» ជាមួយអឺរ៉ុបក្នុងដំណើរទស្សនកិច្ចនាសប្ដាហ៍ក្រោយ

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងទៅថ្លែងក្នុងពេលជួបជាមួយថ្នាក់ដឹកនាំអឺរ៉ុបពីបញ្ហាសន្ដិភាពដែលសម្ដេចថាកំពុងចោទជាបញ្ហាមួយនៅអឺរ៉ុបហើយបន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន។ 

ថ្លែងក្នុងពិធីបើកបុណ្យសមុទ្ទលើកទី៩ ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន ថា «សម្ដេចនឹងមិននាំប្រេងទៅចាក់លើភ្លើងសង្គ្រាម» ដែលកំពុងឆាបឆេះនៅទ្វីបអឺរ៉ុបនោះទេ។ 

សម្ដេចតេជោថា៖ «សង្គ្រាមកំពុងតែកើតនៅតំបន់អឺរ៉ុបដែលនៅទីនោះធ្លាប់តែមានសន្ដិភាព ក៏ប៉ុន្ដែឥឡូវនេះតាមរយៈបញ្ហាដែលកំពុងកើតនៅអឺរ៉ុប បានក្លាយជាប្រធានបទដ៏ធំដូច្នេះរឿងរ៉ាវដែលខ្ញុំនឹងនិយាយពីសន្ដិភាពមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ»។ 

សម្ដេចតេជោនឹងធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុបនៅយប់ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ស្អែកនេះ។ 

ធ្លាប់ជាមេបញ្ហាទ័ពម្នាក់សម្ដេចតេជោ ហ៊ុន សែន យល់ច្បាស់ពីផលវិបាកនៃសង្គ្រាម និងវិធីដោះស្រាយ។ សម្ដេចតេជោជាមនុស្សម្នាក់ដែលបានដោះស្រាយបញ្ហាសង្គ្រាមរាប់ទស្សវត្សរបស់កម្ពុជា និងនាំកម្ពុជាដែលបែកបាក់ កាប់សម្លាប់ មករួមរស់ជាមួយគ្នាសាជាថ្មី ក្រោមដំបូលសន្ដិភាពបន្ទាប់ពីបែកបាក់អស់ជាង ៥០០ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ 

ថ្លែងក្នុងពិធីនេះដែលសម្ដេចតេជោ បានបញ្ជាក់ជាថ្មីថាតម្លៃសន្ដិភាពមានតម្លៃលើសអ្វីៗទាំងអស់ ហើយដោយសារតែសន្ដិភាពនេះហើយទើបធ្វើឱ្យមានការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្សកើតឡើងបាន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក