ភ្នំពេញ៖ នៅថ្ងៃទី១០ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន ១១នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី១០ ធ្នូ ២០២២។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,២៣៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,០៧៦នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៤១៨ករណី(ជាប្រភេទអូមីក្រុង) ៕