ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រាប់ទៅប្រតិភូក្លឹបឆ្នេរសមុទ្រស្អាតជាងគេបំផុតលើពិភពលោកសាកល្បងងូតទឹកសមុទ្រខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រតិភូបរទេសនៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកដែលបានមកចូលរួមក្នុងមហាសន្និបាតទី១៦ ឲ្យសាកល្បងងូតទឹកសមុទ្រខេត្តព្រះសីហនុ បន្ទាប់ពីសម្ដេចបានសម្រាកកំសាន្តនឹងបានងូតទឹកកាលពីម្សិលមិញ។ 

ថ្លែងក្នុងពិធីបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវនិងឆ្លៀតពេលវេលាទស្សនកិច្ចនៅខេត្តព្រះសីហនុហើយក៏កុំភ្លេចចុះងូតទឹកដើម្បីឲ្យដឹងរសជាតិនៃទឹកប្រៃនៃសមុទ្ររបស់កម្ពុជា»។

កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកក្នុងមហាសន្និបាតលើកទី៧របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។

ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក តែងតែរៀបចំមហាសន្និបាតរៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសនានាជាសមាជិកក្លឹប។ 

មហាសន្និបាតនេះ ជាវេទិកាដ៏សំខាន់មួយផ្តល់ឱកាសឱ្យប្រទេសជាសមាជិកក្លឹប បានជួបជជែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាលើការគ្រប់គ្រងឆ្នេរសមុទ្រ ក៏ដូចជាលើកឡើងនូវបញ្ហាប្រឈមរបស់ពួកគេ ដើម្បីស្វះស្វែងរកដំណោះស្រាយក្នុងការគ្រប់គ្រងឆ្នេរប្រកបដោយនិរន្តរភាព និងរក្សាបាននូវភាពស្រស់ស្អាត និងការទាក់ទាញអ្នកទេសចរ។ ជាពិសេសមហាសន្និបាតនេះ ក៏ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅ និងផលិតផលទេសចរណ៍ផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក