ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាប្ដេជ្ញាធ្វើឲ្យទីក្រុងជាប់ឆ្នេរសមុទ្រក្លាយជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជាប្តេជ្ញារក្សាឲ្យបាននៅសមាជិកភាពក្នុងខ្លឹមហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទាំងបួនក៏ត្រូវរក្សាឲ្យបាននូវខ្សែក្រវ៉ាត់និងកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ 

ថ្លែងក្នុងពិធីបើកសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជាដែលរួមមាន ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង នឹងត្រូវកំណត់ជាខេត្តយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍។ 

បើតាមសម្ដេចតេជោខេត្តព្រះសីហនុ នឹងត្រូវប្រែក្លាយជាគោលដៅទេសចរណ៍សម្រាកលំហែ និងជាតំបន់សេដ្ឋកិច្ចពហុបំណង។ ខេត្តកែប ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់និងប្រណិត ខេត្តកំពត ជាគោលដៅទីក្រុងទេសចរណ៍ប្រតិកភណ្ឌវប្បធម៌និងកសិកទេសចរណ៍តំបន់ឆ្នេរ ខណៈខេត្តកោះកុង គឺជាគោលដៅអេកូទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក។ 

ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើពិភពលោកបានជ្រើសរើសកម្ពុជាសម្រាប់ជាពិធីបើកមហាសន្និបាតលើកទី១៦ នៃកិច្ចប្រជុំរបស់ខ្លួននៅឆ្នាំ២០២២នេះ ស្របពេលដែលកម្ពុជាក៏កំពុងតែរៀបចំពិធីបុណ្យសមុទ្រដែលនឹងត្រូវបើកនៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក