ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ ណែនាំ​ដល់ប្រធានរតនាគារខេត្តបន្ទាយមានជ័យថ្មី​ ត្រូវខិតខំអនុវត្តការងារ​ឱ្យបានល្អ​

បន្ទាយមានជ័យ​៖​ រតនាគារខេត្តបន្ទាយមានជ័យ​ បានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តបន្ទាយមានជ័យថ្មី​ ពិធីនេះធ្វេីឡេីងនៅសាលាខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព​លោក​ ប៉ូ រតនា​ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ អូន ព័ន្ធមុនីរ័ត្ន ។ 

ដេីម្បីពង្រឹងការអនុវត្តមុខងារ និងភារកិច្ច របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឱ្យបានល្អ​ លោក​ ប៉ូ រតនា​ បានណែនាំដល់ប្រធានរតនាគារដែលទេីបចូលកាន់មុខតំណែងថ្មី​ អនុវត្តនូវអភិក្រមការងារ ៤ប្រការ រួមមាន​៖​ ទី១-អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ​ ត្រូវមានមនសិការវិជ្ជាជីវៈ​ និងប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ។ ទី២-អនុវត្តការងារជាក្រុម បំពេញការងារដើម្បីបម្រើឧត្តមប្រយោជន៍ នៃការពង្រឹងស្ថាប័ន និងយន្តការការងារ ដោយយោងលើស្មារតីនៃការគោរពឋានានុក្រម មុខងារ និងភារកិច្ចរៀងៗខ្លួន ព្រមទាំងស្មារតីសាមគ្គីភាព និងឯកភាពរឹងមាំ ទាំងផ្នែកទស្សនៈ គោលជំហរ និងសកម្មភាព។ទី៣-អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា មិនបង្កើតបញ្ញា បង្ការទប់ស្កាត់បញ្ហាមិនឱ្យកើតមាន ដោះស្រាយបញ្ហាទាន់នៅតិចតួច និងអនុវត្តការងារ ដោយប្រកាន់គោលការណ៍តុល្យភាពរវាងការវិភាជន៍ថវិកា និងសមិទ្ធផលឱ្យបានខ្ជាប់ខ្លួន។​ ទី៤-មិនត្រូវមើលរំលងកំហុសខ្លួនឯង​ ទទួលស្គាល់ និងកែតម្រូវកំហុសរបស់ខ្លួនដោយអនុលោមតាម អភិក្រមការងារ ៥ យ៉ាង របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់"។ 

សូសូមបញ្ជាក់ផងដែរថា លោក អឿន ច័ន្ទវិសុទ្ធ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានរតនាគារខេត្តបន្ទាយមានជ័យថ្មី​ ជំនួសលោក យុត ស្វិនី​ ប្រធានរតនាគារខេត្តបន្ទាយមានជ័យចាស់​ ត្រូវបានចូលនិវត្ត​ន៍​៕​ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក