ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេច ស ខេង បញ្ជាឱ្យអភិបាលរាជធានីខេត្ត ចាត់វិធានការចំពោះមន្ត្រីឃុំ-សង្កាត់ដែលអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់មិនប្រក្រតីភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាឱ្យអភិបាលរាជធានីខេត្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ-សង្កាត់ដែលបានអនុវត្តមិនប្រក្រតីភាពនៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារងាយរងគ្រោះក្នុងអំឡុងពេលមានសម្ពាធ អតិផរណា និងជូនគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់។

សម្តេច ស ខេង បានបង្គាប់បែបនេះ ក្រោយពីក្រសួងមហាផ្ទៃបានសង្កេតឃើញថា ការអនុវត្តកម្មវិធីជំនួយសង្គមដល់គ្រួសារងាយរងគ្រោះកាលពីថ្មីៗនេះ មន្ត្រីឃុំសង្កាត់មួយចំនួនបានយកកម្រៃសេវាពី ប្រជាពលរដ្ឋដែលបានមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ និងការគប់គិត ក្លែងបន្លំយកប័ណ្ណសមធម៌ និងកាតវីងដើម្បីដកយកថវិការបស់អ្នកទទួលផលពីកម្មវិធី។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្គាប់ឱ្យអភិបាលរាជធានីខេត្តត្រូវណែនាំដល់រដ្ឋបាលឃុំសង្កាត់ឱ្យគោរពជាដាច់ខាតនូវគោលការណ៍ និងនីតីវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីទប់ស្កាត់កុំឱ្យកើតមាននូវភាពមិនប្រក្រតីណាមួយកើតឡើង ជាពិសេសចៀសវាងការគប់គិតដាក់បញ្ជូលសាច់ញាតិខ្លួនជាគ្រួសារក្រីក្រ ជនងាយរងគ្រោះ និងរងផលប៉ះពាល់។

សម្តេចក្រឡាហោមបានណែនាំឱ្យអភិបាលរាជធានីខេត្តត្រូវតាមដាន ត្រួតពិនិត្យ និងជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រកបដោយតម្លាភាព គណនេយ្យភាពនិងប្រសិទ្ធភាព។

ទន្ទឹមនេះអភិបាលរាជធានីខេត្តក៏ត្រូវណែនាំដល់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវបន្តបង្កើនកិច្ចសហការជាមួយ មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការផ្សព្វផ្សាយ កម្មវីធីជាតិជំនួយសង្គមដែលបាននិងកំពុងអនុវត្ត និងកម្មវិធីជាតិជំនួយសង្គមថ្មីៗរបស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។

ជាពិសេសណែនាំឱ្យមេឃុំចៅសង្កាត់មិនត្រូវប្រគល់ឈ្មោះគណនី(Username) និងលេខសម្ងាត់ (Password) សម្រាប់អនុម័តអ្នកទទួលផលចូលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទៅបុគ្គលផ្សេងឡើយ។

គូសបញ្ជាក់ថា រយៈពេលជាង២ឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងឧបត្ថម្ភចំពោស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំប្រកបដោយរលូន និងទទួលបានផ្លែផ្កាគួរជាទីមោទនភាព៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក