ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ផ្តល់ថវិកា ៤០លានរៀល ដល់ស្ត្រីរងគ្រោះដោយសារពេទ្យនៅមន្ទីរពេទ្យ «ដើមអង្ក្រង»

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានចុះទៅសួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថម្ភថវិកាចំនួន ៤០លានរៀល ដល់ស្ត្រីរងគ្រោះដែលត្រូវបានពេទ្យកាយយកសាកសពកូនក្នុងផ្ទៃដោយទាំងពោះវៀនចេញនៅមន្ទីរពេទ្យ «ដើមអង្រ្កង» ដែលកំពុងតែព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្នុងនាមប្រធានមូលនិធិ ហោ ណាំហុង-បូរី ហោ លោកបានបរិច្ចាគថវិកា ៤០លានរៀល ទៅដល់គ្រួសារស្ត្រីរងគ្រោះ ដើម្បីជួយសម្រួលទុកលំបាក ពោលដើម្បីសងបំណុលនៅក្នុងភូមិស្រុក និងដើម្បីចៀសវាងការខ្ចីធនាគារ និងការបញ្ចាំទ្រព្យសម្បត្តិជាដើម។

គូសបញ្ជាក់ថា មន្ទីរពេទ្យកាល់ម៉ែត្រ គឺធានាព្យាបាលស្ត្រីរូបនោះដោយពុំមានការគិតថ្លៃសេវាឡើយ។

គួរឱ្យដឹងដែរថា មូលនិធិ ហោ ណាំហុង-បូរី ហោ បានចំណាយថវិកាកន្លងមកជួយសាងសង់អគារ ៣ជាន់ នៅខេត្តកំពង់ចាម សម្រាប់កុមារពិការនិងគថ្លង់ និង ជួយប្រចាំខែដល់បុរីទារក និងកុមារជាតិ ព្រមទាំងបានជួយដល់កុមារពិការផ្សេងៗ។

ជាពិសេសជួយយុវជនយុវនារី ចំនួន ២នាក់ នៅស្រុកសំឡូត ខេត្តបាត់ដំបង និងខេត្តកំពង់ធំ ដែលពិការដៃទាំងពីរ និងពិការជើងទាំងពីរ បានចូលរៀនមហាវិទ្យាល័យផងដែរ។ មូលនិធិ ហោ ណាំហុង-បូរី ហោ នឹងបន្តចូលរួមបន្តជួយសង្គមបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក