ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

បន្ទប់ស្នាក់នៅជាង៩ពាន់ ត្រៀមទទួលភ្ញៀវមកកម្សាន្តលេងនៅពិធីបុណ្យសមុទ្រខេត្តព្រះសីហនុ

ព្រះសីហនុ៖ សណ្ឋាគារជាង៨០ ដែលមានប្រមាណជាង ៩ ០០០បន្ទប់ត្រៀមលក្ខណៈរួចជាច្រើនដើម្បីទទួលភ្ញៀវទេសចរដែលមកកម្សាន្តលេងនាឱកាសពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។

តាមផេកផ្លូវការរបស់ក្រសួងទេសចរណ៍ លោក តាំង សុចិត្រាគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្នុងក្រុងព្រះសីហនុមានសណ្ឋាគារ និងបន្ទប់ស្នាក់នៅគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរនាឱកាសបុណ្យសមុទ្រ ពោលពុំមានការខ្វះខាតឡើយ។

លោកបន្តថា ភ្ញៀវទេសចរជាច្រើនបានចាប់ផ្តើមកក់សេវាកម្មស្នាក់នៅក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមមកកម្សាន្តក្នុងឱកាសបុណ្យសមុទ្រ។ លោកនិយាយថា៖ «នៅជាប់ផ្លូវធំៗគឺស្ទើរតែពេញអស់ដែរ ដោយគេទុក៤-៥បន្ទប់សម្រាប់ដល់ថ្ងៃបុណ្យ ប៉ុន្តែនៅមាននៅតាមផ្លូវចូលក្នុងៗទៀត ដែលភ្ញៀវអាចកក់និងចូលស្នាក់នៅបាន»

ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍និងម្ហូបអាហារ លោក គឹម សេរីរដ្ឋ បានឱ្យដឹងថា ទោះមានការកក់បន្ទប់អស់ច្រើនពិតមែន ប៉ុន្តែមិនខ្វះកន្លែងភ្ញៀវស្នាក់នៅនោះទេ ដោយថាក្រុងព្រះសីហនុមានកន្លែងស្នាក់នៅគ្រប់គ្រាន់ និងមានជម្រើសស្នាក់នៅដូចជា បោះតង់ បឹងហ្គាឡូ និងប្រភេទកន្លែងស្នាក់នៅផ្សេងៗទៀត។

គួរឱ្យដឹងផងដែរថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២៕

PHOTO: THeara and Ministry of Tourism, Cambodia


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក