ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលជប៉ុនបន្តផ្តល់ថវិកាចំនួនជាង ៥០ម៉ឺនដុល្លារសម្រាប់អភិវឌ្ឍគម្រោង២ នៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា-ជប៉ុនបានចុះហេត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងចំនួនជាង ៥០ម៉ឺនដុល្លារ សម្រាប់គាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ និងសម្រាប់គាំទ្រដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

ជំនួយឥតសំណងជាង ៥០ម៉ឺនដុល្លាររបស់រដ្ឋាភិបាលជប៉ុននេះ នឹងបែងចែកយកទៅអនុវត្តលើគម្រោង២នៅកម្ពុជា ដោយថវិកាចំនួនជាង ១៦ម៉ឺនដុល្លារសម្រាប់អនុវត្តលើមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ ដោយដំឡើងឧបករណ៍សម្រាប់ផលិតឧបករណ៍សិប្បនិម្មិត និងរណប ព្រមទាំងឧបករណ៍ព្យាបាលដោយចលនា និងសម្រាប់ការសាងសង់អគារស្នាក់សម្រាប់អ្នកជំងឺដែលមកព្យាបាលនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ។

ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក តានិណៃ អ៊ិឈិតុម៉ុ បានរំពឹងថាអ្នកជំងឺប្រហែល ៧០០នាក់ ជារៀងរាល់ឆ្នាំ ដែលមកព្យាបាលនៅមជ្ឈមណ្ឌលនេះ នឹងទទួលបានអត្ថប្រយោជន៍ពីបរិក្ខារ និងឧបករណ៍ដែលបានភាពប្រសើរជាងមុន។

ថវិកាចំនួនជាង ៣៤ម៉ឺនដុល្លារទៀតសម្រាប់ការសាងសង់អគារ១ខ្នងកម្ពស់ ៣ជាន់ សម្រាប់ផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងខេត្តកំពង់ចាម។ លោក តានិណៃ អ៊ិឈិតុម៉ុ ក៏រំពឹងថាមន្ទីរពេទ្យនេះអាចផ្តល់បន្ទប់សមរម្យសម្រាប់ម្តាយសម្រាកបន្ទាប់ពីសម្រាលរួច និងមានការរួមបញ្ចូលគ្នាកាន់តែប្រសើរជាមួយផ្នែកថែទាំទារកទើបនឹងកើតតាមរយៈលទ្ធភាពទទួលបានសេវាដែលប្រសើរជាងមុន។

ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានកត់សម្គាល់ថា ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ តែយ៉ាងណាលោកថា កម្ពុជានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។

លោកបានគូសបញ្ជាក់ថា៖ «ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង គូសាណូណិ ផងដែរ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក