ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានក្លិប៖ PSG នឹងពិភាក្សាកុងត្រាថ្មីជាមួយ​ Messi ក្រោយចប់ភារកិច្ច World Cup

បារាំង៖ លោក Nasser Al-Khelaifi ប្រធានក្លិបបាល់ទាត់ Paris Saint Germain និយាយថា កំពូលកីឡាករសញ្ជាតិអាហ្សង់ទីន មានភាពរីករាយក្នុងការគ្រងតំណែងជើងឯកលីគកំពូលបារាំងជាមួយ PSG ស្របពេលភាគីទាំងពីរកំពុងរកឱកាសបើកការពិភាក្សាពីលទ្ធភាពនៃការបន្តកិច្ចសន្យាថ្មីរួមគ្នា ក្រោយពេល Messi ចប់បេសកកម្ម FIFA World Cup នៅកាតា។

Messi ដែលរកបាន ១២គ្រាប់ និងបញ្ជូនបាល់ (Assist) ឱ្យមិត្តរួមក្រុម ១៤ដងក្នុងការប្រកួតគ្រប់ក្របខណ្ឌជាមួយ PSG បានមកចូលរួមជាមួយក្លិបពី Barcelona នៅឆ្នាំ ២០២១ ក្នុងកិច្ចសន្យារយៈពេល ២រដូវកាល ដែលនឹងផុតកំណត់នារដូវក្តៅ ឆ្នាំ២០២៣ ខាងមុខនេះ។  

ក្នុងពេលដែលអ្នកសារព័ត៌៌មានសាកសួរថា តើកីឡាករវ័យ ៣៥ឆ្នាំរូបនេះ មានបំណងបន្តកិច្ចសន្យាថ្មីជាមួយក្លិបឬទេ? លោក Al-Khelaifi ឆ្លើយតបថា៖ "ប្រាកដណាស់! ការបង្ហាញខ្លួនរបស់គាត់មានភាពឥតខ្ចោះសម្រាប់ក្លិបនារដូវកាលនេះ គាត់ស៊ុតបញ្ចូលទីបានច្រើន និងបញ្ជូនបាល់បានច្រើនសម្រាប់ក្លិប ក៏ដូចជាក្រុមជម្រើសជាតិរដូវកាលនេះ"។ លោកបានបន្ថែមថា៖ "ដូច្នេះអ្វីដែលយើងព្រមព្រៀងគ្នាពេលនេះ គឺយើងនឹងអង្គុយតុរួមគ្នាទាំងសងខាង ដោយភាពរីករាយក្នុងការចរចាទាំងអស់គ្នា ក្រោយ World Cup បញ្ចប់"។

ក្រៅពីការចរចាជាមួយ Messi ក្លិប PSG ក៏ត្រូវបានគេលើកឡើងពីការទាក់ទងជាមួយកីឡាករ Marcus Rashford របស់ក្លិប Manchester United ដែលនឹងផុតកំណត់កិច្ចសន្យាជាមួយក្លិបនារដូវក្តៅនេះ ខណៈលោក Khelaifi ក៏ធ្លាប់និយាយពាក់ព័ន្ធនឹងការនាំយកកីឡាករនេះមកចូលរួមនាពេលខាងមុខផងដែរ។ លោកបន្តថា នេះមិនមែនជាពេលសមស្របសម្រាប់ការទាក់ទងគេនោះទេ ដោយពេលនេះគេត្រូវផ្តោតអារម្មណ៍ជាមួយ World Cup ហើយនៅរដូវក្តៅខាងមុខ បើពេលវេលាសមស្រប យើងនឹងទាក់ទងផ្ទាល់ទៅកាន់គេ (Rashford)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក