ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សិល្បករ-សិល្បការនីជិត៣០០នាក់ នឹងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» នៅខេត្តសៀមរាប

សៀមរាប៖ សិល្បករចាស់ថ្មី ប្រមាណជិត ៣០០នាក់ នឹងត្រៀមខ្លួនចូលរួមសម្តែងក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏ធំចុងឆ្នាំ២០២២ «រាត្រីចងចាំ» ដែលធ្វើឡើងនៅបរិវេណតំបន់ប្រាសាទចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

ព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» លើកទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ នៅច្រកទ្វារខាងក្រោយ ប្រាសាទអង្គរវត្ត ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ទី៣០ឆ្នាំនៃការដាក់បញ្ជូលតំបន់ប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក។

នៅក្នុងព្រឹត្តិការណ៍វប្បធម៌នេះក៏មានការចូលរួមសម្តែងដោយសិល្បករ-សិល្បការនីជាង ៣០០នាក់ ដែលក្នុងនោះក៏មានតារាជើងចាស់លោក ទេព រិនដារ៉ូ អ្នកនាង ចន ចន្ទលក្ខិណា និងតារាសម្តែងជាច្រើននាក់ទៀត ក៏ដូចជាក្រុមគុនល្បុកត្តោខ្មែរដែលមានវត្តមានកញ្ញា ពេជ្រ ចរណៃ ផងដែរ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ក៏បានជួបជុំជាមួយសិល្បៈករ-សិល្បការនី និង ក្រុមការងារ ពិនិត្យមើលហាត់សមសម្តែងសម្រាប់ព្រឹត្តិការណ៍វប្បធម៌នេះដែរ។

តាមការបញ្ចាក់របស់រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថាព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» លើកទី៣ នឹងបើកឱ្យភ្ញៀវជាតិ-អន្តរជាតិចូលទស្សនាការសម្តែងទស្សនីយភាពនេះដោយសេរី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក