ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជប៉ុន អង់គ្លេស និងអ៉ីតាលី ពួតដៃបង្កើតយន្តហោះចម្បាំងរួមគ្នា

អន្តរជាតិ៖ ជប៉ុន ចក្រភពអង់គ្លេស និងអ៉ីតាលី កំពុងច្របាច់បញ្ចូលគ្នានូវគម្រោងយន្តហោះចម្បាំងជំនាន់ក្រោយរបស់ពួកគេ ក្នុងភាពជាដៃគូទូលំទូលាយដែលលាតសន្ធឹងលើទ្វីបអឺរ៉ុប និងអាស៊ី ដែលជាកិច្ចសហប្រតិបត្តិការដ៏សំខាន់ និងធំបំផុតក្នុងវិស័យការពារជាតិរបស់ជប៉ុន ក្រៅពីការប្រតិបត្តិជាមួយសហរដ្ឋអាមេរិកក្រោយពីបញ្ចប់សង្គ្រាមលោកលើកទី ២។

តាមរបាយការណ៍ដែលសារព័ត៌មានបរទេសនានាបានចុះផ្សាយកាលពីខែកក្កដា កិច្ចព្រមព្រៀងមួយដែលមានគោលបំណងដាក់ឱ្យដំណើរការនូវយន្តហោះចម្បាំងជួរមុខកម្រិតខ្ពស់នៅឆ្នាំ ២០៣៥ ដែលមានរួមបញ្ចូលនូវគម្រោង Future Combat Air System ដែលជាបច្ចេកវិទ្យាឈានមុខរបស់ចក្រភពអង់គ្លេស និងកម្មវិធី F-X របស់ប្រទេសជប៉ុនក្នុងការបណ្តាក់ទុនមួយហៅថាកម្មវិធីផ្លូវអាកាស Global Combat (GCAP)។ ប្រទេសទាំងបីបាននិយាយរួមគ្នានៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រ ទី០៩ ខែធ្នូនេះ។

ឆ្លើយតបទៅនឹងទិដ្ឋភាពនៃការលុកលុយរបស់របស់​ប្រទេសរុស្សីទៅលើអ៊ុយក្រែន និងការបង្កើនសកម្មភាពយោធារបស់ចិននៅជុំវិញប្រទេសជប៉ុន និងកោះតៃវ៉ាន់ កិច្ចព្រមព្រៀងនេះអាចជួយប្រទេសជប៉ុនបានច្រើន ប្រឆាំងនឹងការកើនឡើងនៃកម្លាំងយោធារបស់ប្រទេសក្បែរខាង និងផ្តល់ឱ្យចក្រភពអង់គ្លេសនូវតួនាទីសន្តិសុខកាន់តែធំនៅក្នុងតំបន់ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសេដ្ឋកិច្ចពិភពលោក។

សេចក្តីថ្លែងការណ៍រួមមួយរបស់មេដឹកនាំនៃប្រទេសទាំងបីឱ្យដឹងថា៖ "យើងប្តេជ្ញារក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ សេរីភាព និងដោយបើកចំហ ដែលវាមានសារៈសំខាន់ជាងពេលណាទាំងអស់ នៅពេលដែលគោលការណ៍ទាំងនេះត្រូវបានប្រកួតប្រជែង ហើយការគំរាមកំហែង និងការឈ្លានពានកំពុងកើនឡើង"

ដោយឡែក ចំពេលដែលកំពុងសម្លឹងឃើញថាមានការធ្លាក់ចុះសន្តិសុខក្នុងតំបន់ ប្រទេសជប៉ុន ក្នុងខែធ្នូនេះនឹងប្រកាសផែនការកសាងកម្លាំងយោធា ដែលរំពឹងថានឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងដល់ប្រហែល ២ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៥ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក