ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វគ្គ ៨ក្រុមចុងក្រោយ៖ ប្រេស៊ីលជួបក្រូអាត ខណៈអាហ្សង់ទីនប៉ះហូឡង់យប់នេះ

កាតា៖ ដំណើរនៃការប្រកួតពានរង្វាន់ FIFA World Cup បានឈានដល់វគ្គ ៨ក្រុមចុងក្រោយហើយនៅរាត្រីនេះ ខណៈក្រុមជម្រើសជាតិចំនួន ៤ នឹងត្រូវប្រជែងកៅអីគ្នាឈានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ៤ឆ្នាំម្តងនេះ។

នៅវេលម៉ោង ១០យប់ ក្រុមជម្រើសជាតិសាំបាប្រេស៊ីល ជើងឯក ៥សម័យកាលដែលបានទម្លាក់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង នឹងត្រូវជួបជាមួយក្រុមជើងឯករងឆ្នាំ ២០១៨ ក្រូអាត ដែលបានទម្លាក់ក្រុមជម្រើសជាតិជប៉ុននៅវគ្គប៉េណាល់ទីកាត់សេចក្តី។ ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Education City។

ដោយឡែក ការប្រកួតមួយគូទៀតនឹងធ្វើឡើងនៅវេលាម៉ោង ២ទាបភ្លឺនៅកីឡដ្ឋាន Lusail Stadium ដែលនឹងជាកីឡដ្ឋានទទួលស្វាគមន៍វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ២០២២។ ក្រុមជម្រើសជាតិហូឡង់ ដែលទម្លាក់សហរដ្ឋអាមេរិក នឹងត្រូវទូទាត់បញ្ជីចាស់ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនដែលទម្លាក់អូស្ត្រាលី នៅវគ្គ ១៦ក្រុមចុងក្រោយ។

រវាងក្រុមជម្រើសជាតិហូឡង់ និងអាហ្សង់ទីន ក្រុមដែលឈ្នះ នឹងត្រូវប៉ះក្រុមមួយក្នុងចំណោម ក្រូអាត និង ប្រេស៊ីល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចាំមើលការប្រកួតយប់នេះ ក្រុមណានឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ?? 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក