ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ដំណើរទស្សនកិច្ចជាលើកទី៣នៅប្រទេសមីយ៉ាន់ម៉ារបស់លោក ប្រាក់ សុខុន ត្រូវលុបចោលវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានសម្រេចលុបចោលគម្រោងទៅទស្សនកិច្ចជាលើកទី៣ទៅប្រទេសមីយ៉ាន់ម៉ាដែលគ្រោងធ្វើឡើងនៅចុងខែធ្នូឆ្នាំ២០២២ ខាងមុខនេះ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានបញ្ជាក់ពីមូលហេតុដែលលោកឧបនាយករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន លុបចោលគម្រោងទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាជាលើកទី៣ ខណៈកម្ពុជាជិតចប់អាណត្តិជាប្រធានអាស៊ានឆ្នាំ២០២២ គឺដោយសារតែលោកត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលដែលធ្វើឡើងនៅថ្ងៃខាងមុខនេះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់អង្គភាពសារព័ត៌មាន EAC News តាមតេឡេក្រាមថា៖ «ពេលនេះ ពុំមានគំរោងកាលបរិច្ឆេទថ្មីណាមួយសំរាប់ដំណើរទស្សនកិច្ចលើកទី៣ទេ ទន្ទឹមនឹងនេះ អាណត្តិរបស់កម្ពុជា ជាប្រធានប្តូរវេនរបស់អាស៊ានក៏ត្រូវបញ្ចប់នៅថ្ងៃទី៣១ ធ្នូ ២០២២ ខាងមុខនេះ»។

សូមរំលឹកថា ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ធ្លាប់បានទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាចំនួន២លើកមកហើយ ដោយលើកទី១ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ និងនិងលើកទី២ នៅថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ដោយសម្រេចបាននូវសំខាន់ដូចជា ក្របខ័ណ្ឌនៃការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និងក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក