ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប៉ូលិសអូស្រ្តាលី ចោទប្រកាន់ជនជាតិចិន ៤នាក់ ជុំវិញការបោកប្រាស់តាមអនឡាញនៅអាមេរិក

អូស្រ្តាលី៖ នៅថ្ងៃសុក្រ ទី០៩ ខែធ្នូនេះ ប៉ូលិសអូស្រ្តាលីបានធ្វើការចោទប្រកាន់ទៅជនជាតិចិនចំនួន ៤នាក់ ជុំវិញករណីបោកប្រាស់លើការវិនិយាគតាមប្រព័ន្ធអនឡាញដែលកើតឡើងនៅសហរដ្ឋអាមេរិក ដែលអាជ្ញាធរបានបញ្ជាក់ថា ការបោកប្រាស់នេះមានទំហំទឹកប្រាក់ប្រមាណជា ១០០លានដុល្លារពីទីកន្លែងនានាជុំវិញពិភពលោក។

ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) បាននិយាយថា ការបោកប្រាស់ដ៏ស្មុគស្មាញនេះពាក់ព័ន្ធនឹងការរៀបចំវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកស្របច្បាប់ ដែលមានអាជ្ញាប័ណ្ណដល់ឈ្មួញកណ្តាលប្តូរប្រាក់បរទេស (Broker) តាមរយៈការផ្តល់នូវកម្មវិធី Software ទៅកាន់អ្នករងគ្រោះ។ ប្រភពដដែលបានបន្តថា កាលពីខែសីហាកន្លងទៅ ភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិក បានជូនដំណឹងដល់អាជ្ញាធរអំពីទំនាក់ទំនងរបស់អូស្ត្រាលីទៅនឹងការបោកប្រាស់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បើតាមភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិក ជនសង្ស័យក្នុងករណីនេះភាគច្រើនរស់នៅទីក្រុងស៊ីដនី ខណៈជនរងគ្រោះជាច្រើនជាអ្នករស់នៅសហរដ្ឋអាមេរិក។ 

ក្រៅពីការស៊ើបអង្កេតករណីពាក់ព័ន្ធនឹងជនរងគ្រោះនៅសហរដ្ឋអាមេរិក អាជ្ញាធរអូស្រ្តាលីក៏បានស៊ើបអង្កេតលទ្ធភាពនៃជនរងគ្រោះក្នុងប្រទេសអូស្រ្តាលីផងដែរ។

ក្រុមឧក្រិដ្ឋកម្មបោកប្រាស់ទាំងនេះបានរៀបចំផែនការយ៉ាងល្អិតល្អន់ ដោយប្រើប្រាស់វេទិកាសង្គមយ៉ាងចម្រុះ រួមមានកម្មវិធីផ្ញើសារ កម្មវិធីណាត់ជួប និងកម្មវិធីផ្តល់ឱកាសការងារ មុននឹងធ្វើការណែនាំអំពីការវិនិយោគបោកប្រាស់តាមអនឡាញរបស់ពួកគេទៅកាន់ជនរងគ្រោះ។ ក្រោយមកក្រុមជនរងគ្រោះក៏បានក្លាយជាអ្នករងគ្រោះដោយមិនដឹងខ្លួនតាមរយៈការចូលក្នុងកម្មវិធីវិនិយោគរូបិយបណ្ណបរទេស និងរូបិយបណ្ណគ្រីបតូជាដើម។ ក្រោយមក អ្នកចូលរួមត្រូវបានជំរុញឱ្យដាក់ប្រាក់ម្តងហើយម្តងទៀត ដោយមិននិយាយពីលុយដែលត្រូវបានគេបោកប្រាស់បាត់នោះឡើយ។ 

ប៉ូលិសអូស្រ្តាលីក្រោយការស៊ើបអង្កេតបានលើកឡើងថា ជនឆបោកទាំងបួននាក់នេះថែមទាំងបានបង្កើតក្រុមហ៊ុនដែលចុះឈ្មោះនៅអូស្រ្តាលីទៀតផង ដើម្បីឱ្យជនរងគ្រោះក្នុងការវិនិយោគកាន់តែជឿជាក់ ព្រមទាំងបានបង្កើតគណនីនៅធនាគារធុរកិច្ចអូស្រ្តាលីផងដែរ ដើម្បីសំអាតប្រាក់ក្រោយពីបញ្ចប់ប្រតិបត្តិការរបស់គេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក