ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិន បើកទូលាយផ្ទៃក្នុងប្រទេសឡើងវិញ ខណៈក្តីបារម្ភពីកូវីដនៅតែមានច្រើន

ចិន​៖ ខណៈពលរដ្ឋចិនចាប់ផ្តើមទទួលបានសិទ្ធិសេរីភាពពេញលេញ ក្រោយការបន្ធូរបន្ថយវិធានការរឹតត្បិតបង្ការការរាលដាលនៃវីរុសកូវីដ-១៩ មកដល់ពេលនេះ ការលើកលែងវិធានការទប់ស្កាត់កូវីដនេះ កំពុងក្លាយជាក្តីកង្វល់មួយសម្រាប់អាជ្ញាធរចិន ពីការរីករាលដាលទ្រង់ទ្រាយធំសាជាថ្មីនូវវីរុសកូវីដ-១៩ ក្នុងប្រទេស។ 

រយៈពេល ៣ឆ្នាំក្រោយការផ្ទុះឡើងនូវវីរុសកូវីដ-១៩ បណ្តាប្រទេសជាច្រើនបានចាប់ផ្តើមលើកលែងនូវវិធានការសុខាភិបាល និងបានអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនរៀនរស់នៅបែបគន្លងថ្មី ក្នុងបរិបទកូវីដ-១៩ ក៏ដូចគ្នានេះដែររដ្ឋាភិបាលចិន ក្រោយពីដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹងកន្លងមក ថ្មីៗនេះនៅរដ្ឋធានីប៉េកាំងបានដកចេញនូវបំរាមទប់ស្កាត់កូវីដ-១៩ ចំពោះពលរដ្ឋរបស់ខ្លួនដូចគ្នា។ 

គួរបញ្ជាក់ថា កាលពីខែមុនមានការផ្ទុះឡើងនូវការតវ៉ាពីសំណាក់និស្សិតសាកលវិទ្យាល័យជុំវិញការបន្តរឹតត្បិត និងបិទខ្ទប់ ដោយបានរិះគន់រដ្ឋាភិបាលថាមានភាពយឺតយ៉ាវក្នុងការលើកលែងវិធានការបិទខ្ទប់ពាក់ព័ន្ធនឹងវីរុសកូវីដ-១៩។ អាជ្ញាធរមិនបានឆ្លើយតបនឹងការតវ៉ានេះឡើយ ប៉ុន្តែផ្ទុយទៅវិញតំបន់មួយចំនួនត្រូវបានអាជ្ញាធរបន្ធូរបន្ដយការរឹតត្បិត ដែលជាជំហានមួយនៃការបើកទូលាយទូទាំងប្រទេសឡើងវិញ ដែលបង្ហាញដោយគណៈកម្មការជាតិសុខាភិបាលជាតិចិន។ 

គណៈកម្មការជាតិសុខាភិបាលជាតិចិន លើកឡើងថា ចំពោះអ្នកវិជ្ជមានកូវីដ-១៩ កម្រិតស្រាលដែលមានរោគសញ្ញាតិចតួច អាចដាក់ឱ្យនៅដាច់ដោយឡែក និងព្យាបាលនៅផ្ទះបាន និងមិនចាំបាច់មានការតាមដានការធ្វើតេស្ត និងរបាយការណ៍សុខភាពតាមរយៈ App ដើម្បីធ្វើសកម្មភាពនានា រួមទាំងការធ្វើដំណើរទូទាំងប្រទេសទៀតឡើយ។

យ៉ាងណាក្តី មជ្ឈដ្ឋានផ្សេងទៀតនៅតែមានការព្រួយបារម្ភចំពោះការរាលដាលកូវីដ-១៩ ខណៈចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅតែមានអត្រាខ្ពស់ដដែល។ ក្រុមហ៊ុនមួយដូចជា Foxxconn ជាដើម បានដកចេញនូវវិធានការបិទខ្ទប់របស់ខ្លួនជាផ្លូវការ ក្រោយពីក្រុមហ៊ុនតែមានមូលដ្ឋាននៅតំបន់ឧស្សាហកម្ម Zhengzhou ស្ថិតក្រោមការបិទខ្ទប់អស់រយៈពេល ៥៦ថ្ងៃ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែធ្នូម្សិលមិញនេះ របាយការណ៍វិជ្ជមានកូវីដ-១៩ ទូទាំងប្រទេសចិនមានចំនួន ២១,១៦៥ករណី ដែលចំនួននេះមានការធ្លាក់ចុះពីលំដាប់ប្រៀបនឹងតួលេខកាលពីថ្ងៃទី២៧ ខែវិច្ឆិកា មានចំនួន ៤០,០៥២ករណី៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក