BREAKING NEWS: អាមេរិកដោះដូរអ្នកទោសជាមេជួញដូរអាវុធរុស្ស៉ីប្ដូរជាមួយតារាបាល់បោះ Brittney Griner
ម៉ូស្គូ៖ តារាបាល់បោះសញ្ជាតិអាមេរិកលោកស្រី Brittney Griner ត្រូវបានដោះលែងពីការឃុំឃាំងរបស់រុស្ស៊ី ប្ថូរជាមួយអ្នកលក់អាវុធរុស្ស៊ី Viktor Bout។ នេះបើយោងតាមសារព័ត៌មាន CNN។
Bout ដែលមានឈ្មោះហៅក្រៅថា "Merchant of Death" គឺជាអតីតមន្ត្រីយោធាសូវៀតដែលជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំនៅសហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ពីបទសមគំនិតក្នុងការសម្លាប់ជនជាតិអាមេរិក ទទួលបាន និងនាំចេញកាំជ្រួចប្រឆាំងយន្តហោះ និងផ្តល់ជំនួយសម្ភារៈដល់អង្គការភេរវករ។
ទីក្រុងម៉ូស្គូបានថ្កោលទោសការកាត់ទោសរបស់គាត់ក្នុងឆ្នាំ២០១២ ថា «គ្មានមូលដ្ឋាន និងលម្អៀង» ហើយ Bout បានរក្សាថាគាត់គ្មានកំហុស។
លោកស្រី Brittney Griner ដែលបានលេងជាច្រើនឆ្នាំសម្រាប់ក្រុមបាល់បោះនារីរុស្ស៊ីត្រូវបានឃុំខ្លួនតាំងពីខែកុម្ភៈ នៅពេលដែលនាងត្រូវបានចាប់ខ្លួនពីបទរត់ពន្ធគ្រឿងញៀននៅឯអាកាសយានដ្ឋានក្នុងតំបន់មូស្គូ។ ទោះបីជាមានសក្ខីកម្មរបស់នាងថានាងបានវេចខ្ចប់ប្រេងកញ្ឆាដោយអចេតនានៅក្នុងវ៉ាលីរបស់នាងក៏ដោយ ក៏នាងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបួនឆ្នាំនៅដើមខែសីហា ហើយត្រូវបានផ្លាស់ប្តូរទៅពន្ធធនាគារនៅ Mordovia នៅពាក់កណ្តាលខែវិច្ឆិកា បន្ទាប់ពីបាត់បង់បណ្តឹងឧទ្ធរណ៍របស់នាង។
ការដោះដូរនេះមិនរួមបញ្ចូលជនជាតិអាមេរិកម្នាក់ទៀត គឺលោក Paul Whelan ។
គាត់ជាពលរដ្ឋអាមេរិក អៀរឡង់ អង់គ្លេស និងកាណាដា ត្រូវបានឃុំខ្លួននៅសណ្ឋាគារមូស្គូក្នុងខែធ្នូ ឆ្នាំ២០១៨ ដោយអាជ្ញាធររុស្ស៊ី ដែលបានចោទប្រកាន់ថាគាត់ជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយ។
គាត់ត្រូវបានកាត់ទោសឱ្យជាប់គុក ១៦ឆ្នាំពីបទចារកម្មដែលគាត់បានបដិសេធយ៉ាងខ្លាំង។ Whelan បានកំពុងអនុវត្តការកាត់ទោសរបស់គាត់នៅឯជំរុំការងារមួយក្នុងទីក្រុង Mordovia ដែលជាការបើកបររយៈពេលប្រាំបីម៉ោងពីទីក្រុងមូស្គូ ជាកន្លែងដែលគាត់បានប្រាប់ CNN ក្នុងខែមិថុនា ឆ្នាំ២០១២ ថាគាត់បានចំណាយពេលជាច្រើនថ្ងៃរបស់គាត់ធ្វើការនៅក្នុងរោងចក្រសំលៀកបំពាក់ដែលគាត់ហៅថា "sweapshop" ៕