ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាដេញជនបរទេស ១៤៨នាក់ចេញពីប្រទេស និងហាមចូលកម្ពុជាចំនួន ៣ឆ្នាំ

ភ្នំពេញ៖ ជនបរទេសប្រុស-ស្រីចំនួន ១៤៨នាក់ត្រូវបានបណ្តេញចេញដោយអនុលោមតាមច្បាប់អន្តោប្រវេសន៍ និង ហាមឃាត់មិនឱ្យចូលមកកម្ពុជាវិញរយៈពេល ៣ឆ្នាំ ។

តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេស៍បានឱ្យដឹងថា នៅថ្ងៃទី៤-៦ ខែធ្នូ ឆ្នាំ២០២២ ជនបរទេសចំនួន ១៤៨នាក់ មានស្រី ១០នាក់ ក្នុងនោះមានជនជាតិចិន ១៤៥នាក់ កូរ៉េ ២នាក់ និងអេស្តូនី ១នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ដែលអនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង ហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជារយៈពេល ៣ឆ្នាំ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ជនបរទេសដែលបានបណ្តេញចេញទាំង ១៤៨នាក់នោះ គឺត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងការលួចចូលមកកម្ពុជា ឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងធ្វើការងារខុសច្បាប់។

គួរឱ្យបញ្ចាក់ឱ្យដឹងថា ជនបរទេសទាំងនោះបានប្រព្រឹត្តខុសច្បាប់ល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក