ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

គណៈកម្មាធិការសិទ្ធិមនុស្សមិនទាន់ទទួលបានបណ្ដឹងរាយការណ៍រំលោភសិទ្ធិមនុស្សណាមួយចេញពីពន្ធនាគារនោះទេ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានឱ្យដឹងថាគណៈកម្មាធិការមិនទាន់ទទួលបានបណ្ដឹងណាមួយចេញពីអ្នកជាប់ពន្ធនាគារទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅឡើយទេ បន្ទាប់ពីបានដាក់ប្រអប់រាយការណ៍នៅតាមពន្ធនាគារចំនួន៣ នៅរាជធានីភ្នំពេញ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសប្រារព្ធពិធីអបអរខួប៧៥ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ លោក កែវ រ៉េមី បានឱ្យដឹងថា បន្ទាប់ពីដាក់ប្រអប់រាយការណ៍នៅតាមពន្ធនាគារកាលពីចុងខែវិច្ឆិកាកន្លងទៅរហូតមកដល់ពេលបានបើកម្ដងហើយ ប៉ុន្ដែពុំមានបណ្ដឹងរាយការណ៍ណាមួយនោះទេ។ លោកថាការងារត្រូវការពេលបន្តទៀតព្រោះត្រូវការភាពជឿជាក់ និងការទុកចិត្តដែលពីអ្នករាយការណ៍។

លោកថា៖ «ជួនកាលគាត់នៅខ្លាច។ វាត្រូវការកសាងជំនឿជឿជាក់ ជំនឿទុកចិត្តត្រូវការប្រើពេលវេលាយូរ ក៏ប៉ុន្ដែបើយើងមិនបោះជំហានឈានទេ អញ្ចឹងអត់មានវិធានការអីទាំងអស់ [រងការិះគន់ពីពលរដ្ឋ] ថាធ្វើការអីស៊ីប្រាក់ខែទទួលប្រាក់បំណាច់ពីរដ្ឋ។ សំខាន់យើងត្រូវមានអីបង្កើ់តថ្មីមានគំនិតក្នុងការច្នៃប្រឌិត ធ្វើការរៀបចំ លើកស្ទួយ និងការពារសិទ្ធិមនុស្ស ជួយដល់រដ្ឋាភិបាល ដើម្បីផ្ដល់នូវយុត្តិធម៌ក្នុងសង្គម»

គួរឱ្យដឹងផងដែរថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានសាកល្បងដាក់ប្រអប់បណ្ដឹងរបស់គណៈកម្មាធិការនៅតាមពន្ធនាគារ និងមណ្ឌលកែប្រែចំនួន៣ នៅរាជធានី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់ ការគោរព និងការពារសិទ្ធិ សេរីភាពរបស់ជនជាប់ឃុំ។ តាមរយៈប្រអប់បណ្ដឹងនេះ ជនជាប់ឃុំគ្រប់រូបអាចដាក់ពាក្យប្ដឹងតវ៉ាដោយសម្ងាត់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនានាក្នុងពន្ធនាគារ ក៏ដូចជាការអនុវត្តនូវសិទ្ធិ សេរីភាពរបស់ខ្លួនជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពជាពិនិត្យ អង្កេត និងដោះស្រាយ។

នាពេលអនាគតប្រអប់បណ្ដឹងនេះនឹងត្រូវដាក់ពង្រាយតាមពន្ធនាគារនានាទូទាំងប្រទេសផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក