ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួនថៅកែហាងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទ ២កន្លែងនៅភ្នំពេញ

ភ្នំពេញ៖ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាថៅកែហាងម៉ាស្សាចំនួន ២ទីតាំង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ក្រោយប្រព្រឹត្តអំពើសញ្ចារកម្មមា ឬអនុញ្ញាតឱ្យកន្លែងហាងម៉ាស្សានោះប្រព្រឹត្តអំពើពេស្យាចារ។

ហាងម៉ាស្សា២កន្លែងនោះមាននៅផ្ទះលេខ៣៣ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានយីហោកុលាបក្រហម១៦៨ ដែលមាននារីម៉ាស្សាចំនួន ២នាក់ ហើយហាងម៉ាស្សាមួយទីតាំងទៀតគ្មានដាក់ស្លាកយីហោ ស្ថិតនៅផ្ទះលេខ២៨១ ផ្លូវបេតុងទី១ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មាននារីម៉ាស្សាចំនួន ៦នាក់ អនីតិជនចំនួន ២នាក់។

អាជ្ញាធរបានដកហូតវត្ថុតាងមួយ ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នអាជ្ញាធរកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះចំនួន ៦នាក់ អនីតិជនចំនួន ២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។

យោងតាមច្បាប់នៃក្រមព្រហ្មទណ្ឌ ត្រង់មាត្រា២៨៤ បុគ្គលដែលប្រព្រឹត្តអំពើសញ្ចារកម្ម ក្នុងករណីទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃ ជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ, ការអូសទាញ ឬគាបសង្កត់លើបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ បុគ្គលនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលទៅ ១០លានរៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក