ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ប្រធានសមាគមក្លិបអឺរ៉ុបថា European Super League គ្មានថ្ងៃទៅរួចឡើយ

អឺរ៉ុប៖ ផែនការនៃការបង្កើតការប្រកួតក្របខណ្ឌ European Super League នឹងមិនអាចលេចចេញជារូបរាងបានឡើយ បើទោះបីជាតុលាការសម្រេចថាមានការគាំទ្រច្រើនក៏ដោយ ត្បិតផែនការនៃការប្រកួតពាន European Super League នេះ គឺមានការប្រឆាំងជាច្រើនពីអ្នកគាំទ្រ និងក្លិបបាល់ទាត់ផ្សេងៗនៅអឺរ៉ុប។ នេះបើតាមការលើកឡើងរបស់លោក Nasser Al-Khelaifi ប្រធានសមាគមក្លិបបាល់ទាត់អឺរ៉៉ុប។ 

កន្លងមកក្លិបធំជាច្រើនរួមមាន Real Madrid, FC Barcelona និង Juventus ជាដើម គឺជាក្លិបមួយក្នុងចំណោមក្លិបចំនួន ១២ ដែលបានប្រកាសពីការបង្កើតពាន និងការប្រកួតប្រជែងថ្មីមួយកាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែការផ្តួចផ្តើមនេះបានដួលរលំទៅវិញ បន្ទាប់ពីក្លិបចំនួន ៩ បានប្រកាសដកខ្លួន និងមានប្រតិកម្មជាច្រើនជុំវិញការប្រកួតនេះ។ យ៉ាងណាមិញ ក្លិបដែលនៅសេសសល់រួមមាន Real Madrid, FC Barcelona និង Juventus នៅតែចិញ្ចឹមចិត្តគាំទ្រឱ្យមានពាននេះ ស្របពេលតុលាការរាជធានីម៉ាឌ្រីត បានស្នើឱ្យ UEFA បញ្ឈប់ការដាក់ទណ្ឌកម្មវិន័យទៅលើក្លិបទាំងបីនេះ ក្រោយពីសំណុំរឿងបានឈានដល់ដៃតុលាការយុត្តិធម៌៌អឺរ៉ុប (European Court of Justice) ដែលគេរំពឹងថានឹងចេញសេចក្តីសម្រេចនៅសប្តាហ៍ក្រោយ។ 

ប្រធានសមាគមក្លិបបាល់ទាត់អឺរ៉៉ុប និងជាប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ថ្លែងថា អ្នកគាំទ្រនឹងគ្មានថ្ងៃឱ្យការប្រកួត European Super League កើតឡើងឡើយ។ លោកបន្តថា លោកមិនបារម្ភពីសេចក្តីសម្រេចរបស់តុលាការនៅសប្តាហ៍ក្រោយនេះទេ លោកថាសេចក្តីសម្រេចនេះនឹងមិនអាចកែប្រែបានអ្វីឡើយ គ្មានអ្នកណាចូលរួមការប្រកួតនេះ គ្មានអ្នកគាំទ្រណាទៅកីឡដ្ឋានទេ ហើយក៏គ្មានអ្នករៀបចំវា (ពានរង្វាន់) ដែរ។ 

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្លិប Juventus កំពុងជួប​ប្រទះនូវបញ្ហាវិបត្តិដ៏ធំមួយ បន្ទាប់ពីក្រុមប្រឹក្សានៃក្លិបទាំងមូលបានលាលែងចេញពីតំណែង។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក Al-Khelaifi សង្ឃឹមថា ថ្នាក់ដឹកនាំថ្មីនៃក្លិប Juventus នឹងមានទស្សនៈថ្មីផ្សេងមួយចំពោះការគាំទ្រទៅលើ European Super League៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក