ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគ្រោងបង្កើត Apps សម្រាប់ឱ្យពលរដ្ឋរាយការណ៍

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគ្រោងបង្កើតកម្មវិធីទូរស័ព្ទ ឬ App សម្រាប់ឱ្យពលរដ្ឋដើម្បីសម្រួលដល់ការរាយការណ៍ពីករណីរំលោភសិទ្ធិមនុស្ស និងដោះស្រាយទាន់ពេលវេលា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសប្រារព្ធពិធីអបអរខួប៧៥ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងថាពេលនេះក្រុមការងារបច្ចេកទេសរបស់គណៈកម្មាធិការបានសិក្សា និងត្រៀមរួចរាល់ហើយដើម្បីបង្កើតកម្មវិធីទូរស័ព្ទនេះនៅតែបញ្ហាថវិកាក្នុងការរៀបចំប៉ុណ្ណោះ។

លោកថា៖ «តទៅមុខទៀតគឺយើងប្រើ App ទូរស័ព្ទយើងចុចចូលមកប្ដឹងតែម្ដងពីគ្រប់កន្លែងក្នុងប្រទេសកម្ពុជាយើងចេញពីណាក៏បានមិនចាំបាច់យកក្រដាក់ hard copy មកដាក់នៅគណកម្មាធិការសិទ្ធិមនុស្សទេ»

លោកបន្ថែមថា ការជួយដោះស្រាយបញ្ហាសិទ្ធិពលរដ្ឋនេះគឺមានសារៈសំខាន់ណាស់ក្នុងការជួយកាត់បន្ថយកំហឹងរបស់ប្រជាពលរដ្ឋដែលរងគ្រោះណាមួយដោយអយុត្តិធម៌។

លោកថា៖ «គឺជាការប្រព្រឹត្តរបស់បុគ្គលខ្លះដែលគាត់មានអំណាច មានលុយ ចរិកអាក្រក់ ចរិតអន់ មើលងាយអ្នកក្រីក្រទៅ ជួនកាលមានទំនាស់បន្តិចបន្ដួចប្រើប្រាស់លុយផ្ដេសផ្ដាសចាប់មនុស្សយកទៅដាក់គុក។ អញ្ចឹងបានជាគណកម្មាធិការសិទ្ធិមនុស្សជួយដល់រឿងហ្នឹង ក្មេងមិនគ្រប់អាយុ កូនក្មេងអីហ្នឹង គឺយើងធានាយកពីពន្ធនាគារដាក់ក្នុងមណ្ឌល អប់រំកែប្រែ ដើម្បីជួយសម្រួលដល់ការងារនេះ»

លោកប្រធានគណៈកម្មាធិការជឿថាក្រោយពី App នេះត្រូវបានដាក់ឱ្យប្រើប្រាស់បណ្ដឹងអាចនឹងកើនឡើងច្រើនជាមុន ខណៈក្នុងឆ្នាំនេះគណៈកម្មាធិការជាតិមួយនេះទទួលបណ្ដឹងទាក់ទងនឹងសិទ្ធិមនុស្សត្រឹមជាង២០បណ្ដឹងប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក