ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាលាឧទ្ធរណ៍ភ្នំពេញនឹងប្ដូរទីតាំងចេញពីបរិវេណក្រសួងយុត្តិធម៌ទៅទីតាំងថ្មី

ភ្នំពេញ៖ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ចេញសេចក្តីជូនដំណឹងពីការលើកពេលសវនាការដែលបានគ្រោងទុក ព្រោះត្រូវប្តូរទៅទីតាំងថ្មីដើម្បីរៀបចំឱ្យបានល្អប្រសើរ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញបានជម្រាបដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សមាជិក-សមាជិកានៃគណៈមេធាវីនៅកម្ពុជា និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំង សាធារណជនឱ្យបានដឹងថា សាលាឧទ្ធរណ៍ភ្នំពេញនឹងធ្វើការលើកពេលសវនាការដែលបានគ្រោងទុក ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ទៅពេលក្រោយវិញ លើកលែងតែសំណុំរឿងមួយចំនួន ដែលមានភាពចាំបាច់ស្របតាមលក្ខខណ្ឌច្បាប់ ដែលក្រុមប្រឹក្សាសម្រេចទៅតាមករណីនីមួយៗ ដោយគិតទាំងសិទ្ធិស្របច្បាប់របស់គូភាគី។

ចំពោះការបំពេញកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាសាធាណៈអគ្គលេខាធិការ ដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ នៅដំណើរការធម្មតាជារៀងរាល់ថ្ងៃធ្វើការ។

សេចក្តីជូនដំណឹងក៏បានបញ្ជាក់ទៀតថា សាលាឧទ្ធរណ៍ភ្នំពេញត្រូវផ្លាស់ប្ដូរទីតាំង ក្នុងបរិវេណក្រសួងយុត្តិធម៌ ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌តំបន់អភិវឌ្ឍន៍ OCIC ក្នុងសង្កាត់ព្រែកលាប ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដើម្បីរៀបចំកន្លែងធ្វើការ និងសាលសវនាការឱ្យបានល្អប្រសើរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក