ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កងទ័ពមួកខៀវកម្ពុជាចំនួន២កងបានត្រឡប់មកមាតុភូមិវិញ ក្រោយបញ្ចប់បេសកកម្មនៅប្រទេសម៉ាលី

ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាចំនួន២កងបានវិលត្រឡប់មកមាតុភូមិវិញនៅព្រឹកទាបភ្លឺថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីបានបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលីប្រកបដោយជោគជ័យ។

ការវិលត្រឡប់មកដល់កម្ពុជា របស់កងកម្លាំងមួកខៀវកម្ពុជាចំនួន២កង គឺកងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងកម្លាំងទាំងអស់នោះ ត្រូវមន្ត្រីក្រសួងសុខាភិបាលធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ និងធ្វើតេស្តរកមេរោគជំងឺគ្រុនចាញ់មុននឹងអនុញ្ញាតឱ្យជួបក្រុមគ្រួសារដែលទៅទទួល។

គូសបញ្ជាក់ថា បច្ចុប្បន្នមានទ័ពមួកខៀវជាង ៨០០នាក់កំពុងតែឈរជើងនៅតាមបណ្តាប្រទេស គឺស៊ូដង់ សូដង់ខាងត្បូង ម៉ាលី លីបង់ និងអាហ្វ្រិកកណ្តាល ដែលជាគោលដៅដែលកំពុងតែប្រឈមការគំរាមកំហែងផ្នែកសន្តិសុខ ព្យុះខ្សាច់សាហារ៉ា គ្រាប់មីន គ្រឿងផ្ទុះកែច្នៃ និងការវាយប្រហារអត្តឃាតពីក្រុមភេរវកម្ម។

រយៈពេល ១៦ឆ្នាំ គិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ កម្ពុជាបានបញ្ជូនក្រុមទ័ពមួកខៀវចំនួន ៨៤៧៥នាក់ទៅបំពេញបេសកកម្មនៅអង្គការសហប្រជាជាតិតាមប្រទេសស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ដើម្បីថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ដែលកំពុងជួបប្រទះនឹងវិបត្តិនៃភ្លើងសង្រ្គាម៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក