លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អាល្លឺម៉ង់ ចាប់ខ្លួនមនុស្ស ២៥នាក់ដោយចោទប្រកាន់ពីការប៉ុនប៉ងរដ្ឋប្រហារ

អាល្លឺម៉ង់៖ មនុស្សសរុបចំនួន ២៥នាក់ ត្រូវបានចាប់ខ្លួន ក្រោយការវាយឆ្មក់បង្ក្រាបទូទាំងប្រទេស ដោយចោទប្រកាន់ពីការសង្ស័យរៀបចំផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល។ 

ក្រុមមនុស្សដែលគេដឹងថាជាឥស្សរជនស្តាំនិយម និងជាអតីតយោធា ត្រូវបានឃាត់ខ្លួនក្រោយរៀបចំផែនការ " X Day " ដើម្បីវាយប្រហារលើអគារសភា Reichstag និងដណ្តើមគ្រប់គ្រងអំណាច។ ក្នុងចំណោមអ្នកត្រូវចាប់ខ្លួនមានម្នាក់ឈ្មោះ Heinrich XIII ដែលមកពីត្រកូលអភិជនដ៏ចំណាស់មួយ ត្រូវបានគេចោទប្រកាន់ថាជាបុគ្គលដ៏៏សំខាន់ម្នាក់ ដែលមានឥទ្ធិពលបំផុតនៅក្នុងផែនការផ្តួលរំលំរដ្ឋាភិបាលនេះ។ 

ផ្អែកតាមការចោទប្រកាន់របស់រដ្ឋអាជ្ញាសហព័ន្ធ លោក Heinrich XIII គឺជាបុគ្គលដ៏៏សំខាន់ម្នាក់ ក្នុងចំណោមមេខ្លោងនៃផែនការនេះចំនួន ២នាក់ ដែលត្រូវចាប់ខ្លួនដោយរដ្ឋាភិបាលពីរដ្ឋចំនួន ១១នៅក្នុងប្រទេសអាល្លឺម៉ង់។ អ្នករៀបចំផែនការនេះត្រូវបានគេស្គាល់ថាជាសមាជិកនៃចលនា Reichsbürger ដែលមានន័យថាជា "ពលរដ្ឋនៃតំបន់ Reich" ដែលជាចលនាជ្រុលនិយមមួយ ដែលស្ថិតក្រោមក្រសែភ្នែករបស់អាជ្ញាធរអាល្លឺម៉ង់យូរណាស់មកហើយ ដែលកន្លងមកក្រុមនេះត្រូវបានគេសង្ស័យជុំវិញការវាយប្រហារដោយហិង្សា ការឃុបឃិតប្រឆាំងពូជសាសន៍ និងការរើសអើងប្រឆាំងសាសនា​ ជាអាទិ៍។

ក្រុមជ្រុលនិយមនេះក៏ត្រូវបានគេដឹងថាជាដែលបដិសេធ មិនទទួលស្គាល់ការរៀបចំរដ្ឋបែបទំនើបរបស់អាល្លឺម៉ង់នាពេលបច្ចុប្បន្ននេះផងដែរ។ ក៏នៅមានក្រុមជនសង្ស័យផ្សេងទៀតមកពីចលនា QAnon ដែលជាក្រុមងប់ងល់មួយជឿជាក់ថា ប្រទេសអាល្លឺម៉ង់ស្ថិតក្រោមដៃនៃអំណាច "រដ្ឋសម្ងាត់" ដែលជាឥទ្ធិពលដ៏អាថ៏កំបាំងមួយដែលមានឥទ្ធិពលក្នុងប្រព័ន្ធនយោបាយរបស់អាល្លឺម៉ង់។

លោកស្រី Nancy Faeser រដ្ឋមន្រ្តីមហាផ្ទៃអាល្លឺម៉ង់ បានឆ្លើយតបទៅនឹងពលរដ្ឋថា កងកម្លាំងរបស់អាល្លឺម៉ង់នឹងឆ្លើយតបដោយកម្លាំង និងផ្លូវច្បាប់ពេញលេញតបទៅនឹងទៅនឹងក្រុមមនុស្សដែលគេហៅថាជា "សត្រូវនៃលទ្ធិប្រជាធិបតេយ្យ"៕ 





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក