ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ច្បាស់ហើយ! ស្ពានថ្មីពីភ្នំពេញ-អរិយក្សត្រ នឹងត្រូវបានសាងសង់ក្រោមជំនួយពីសាធារណរដ្ឋកូរ៉េជាង ២០០លានដុល្លារ

ភ្នំពេញ៖ ក្រសូងការបរទេសឱ្យដឹងថាគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងត្រូវចុះហត្ថលេខាអនុម័តលើគម្រោងឥណទានសម្បទាន នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ដែលមានតម្លៃគិតជាទឹកប្រាក់ប្រមាណ ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងការបរទេសឱ្យដឹងថាស្ពាននេះនឹងតភ្ជាប់ពីផ្សារចាស់ ទៅជ្រោយចង្វារ ហើយនឹងមានសាងសង់ស្ពានបន្តទៀតទៅកាន់អរិយក្សត្រតែម្ដង។

គម្រោងដ៏ធំនេះនឹងត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រីសេដ្ឋកិច្ច ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ជាមួយប្រធានមូលនិធីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជាលោកស្រី Minnie CHEY។

បើតាមក្រសួងការបរទេស ឥណទានសម្បទានដែលផ្ដល់ឱ្យដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍនសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានរំពឹងថានឹងត្រូវសាងសង់ជាស្ពានខ្សែកាប សាងសង់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំនៃខេត្តកណ្ដាល។

គម្រោងសាងសង់ស្ពាននេះត្រូវបាន សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់សាធារណរដ្ឋកូរ៉េក្នុងរដ្ឋាបាលលោក ម៉ូន ជេអ៊ីន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីសាងសង់ស្ពានភ្ជាប់ពីជ្រោយចង្វារទៅស្វាយជ្រុំដើម្បីសម្រួលដល់ចរាចរក៏ដូចជាជំរុញនូវសេដ្ឋកិច្ច។ គម្រោងនេះត្រូវឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា លោក Park Heung-Kyeong បញ្ជាក់ដំណើរការនៅខែមករា ឆ្នាំ២០២២នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក