ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរពេទ្យ «ដើមអង្រ្កង»

កំពង់ស្ពឺ៖ ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសំរាកព្យាបាលឯកជន «ដើមអង្រ្កង» របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្ទើ ដែលមានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ការសម្រេចបិទ និងដកលិខិតអនុញ្ញាតឱ្យបើកមន្ទីរពេទ្យនេះ គឺដោយសារតែលោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្ទើ បានអនុញ្ញាតឱ្យបុគ្គលិកផ្សេងដែលគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយ គា្មនការជូនដំណឹងដល់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវឡើយ។

ក្រសួងសុខាភិបាលបានសង្កត់ធ្ងន់ដូច្នេះថា៖ «អ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសំរាកព្យាបាល ដើមអង្រឹង និងអ្នកដែលបានប្រព្រឹត្តខុសនិងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យនិងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

គូសបញ្ជាក់ថា គ្រូពេទ្យឆ្មបម្នាក់ដែលគ្មានការបណ្តុះបណ្តាលផ្នែករលូតកូនត្រឹមត្រូវនៅមន្ទីរពេទ្យដើមអង្រ្កងត្រូវបានក្រសួងសុខាភិបាលផ្អាកការងារជាបណ្តោះអាសន្នចំនួន២ឆ្នាំក្រោយពី ធ្វេសប្រហែសលើករណីស្រី្តរលូតកូនអាយុ ១៨សប្តាហ៍ម្នាក់នៅមន្ទីរពេទ្យដើមអង្រ្កង (ព្រៃទទឹង) កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក