ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រញ្ជួយដីកម្រិត ៦.១ រិចទ័រនៅខេត្តជ្វាខាងលិច​ ប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ ហេតុការណ៍រញ្ជួយដី កម្រិត ៦.១រិចទ័រមួយបានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ័នេះ នៅក្នុងខេត្តជ្វាខាងលិច (West Java) ដែលជំរុញឱ្យប្រជាជនដែលរស់នៅចំណុចកណ្តាលនៃការរញ្ជួយដីនេះ បង្ខំចិត្តចាកចេញពីលំនៅឋានទាំងស្លន់ស្លោរ។ នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ឥណ្ឌូណេស៊ី (BMKG)។

ភ្នាក់ងាដដែលបានបញ្ជាក់ថា ការរញ្ជួយដីដែលមានទីតាំងកណ្តាលស្ថិតនៅប្រមាណជា ២២គីឡូម៉ែត្រពីទីក្រុង Sukabumi មិនមានលទ្ធភាពបង្កចេញជារលកយក្សស៊ូណាមិនោះឡើយ។ រូបភាពដែលទទួលបានពីទូរទស្សន៍ក្នុងស្រុក បានបង្ហាញពីការរួសរាន់ចាកចេញពីផ្ទះយ៉ាងប្រញាប់ប្រញាល់ពីសំណាក់ប្រជាជនដែលរស់នៅក្នុងទីក្រុង Sukabumi នោះ។ ក្រៅពីនេះក៏មានសាក្សីផ្សេងៗទៀតបានអះអាងអំពីការរញ្ជួយដីនៅតំបន់ក្បែរៗនោះ រួមទាំងទីក្រុងហ្សាកាតាផងដែរ។

មន្រ្តីភ្នាក់ងារជាតិកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី លោក Abdul Muhari  បានបញ្ជាក់ថា មកទល់ពេលនេះនៅមិនទាន់មានការរាយការណ៍ពីអ្នករងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិនៅឡើយទេ ខណៈក្រុមការងារកំពុងតាមដានបន្ថែមជាប់ជាមួយហេតុការណ៍នេះ។ 

គួរបញ្ជាក់ថា កាលពីខែមុនក៏មានហេតុការណ៍រញ្ជួយដីមួយកម្រិត ៥.៦រិចទ័រ កើតឡើងនៅទីក្រុង Cianjur​ នៅក្នុងខេត្តជ្វាខាងលិច (West Java) នេះដូចគ្នា ដែលបណ្តាលឱ្យមនុស្សជាង ៣០០នាក់បានស្លាប់ និងខូចខាតផ្ទះរាប់ពាន់ខ្នង។ ហេតុការណ៍រញ្ជួយដីដ៏ធំបំផុតកាលពីឆ្នាំ ២០០៤ រហូតបង្កជាព្យុះស៊ូណាមិបានកើតឡើងនៅកោះស៊ូម៉ាត្រា ដែលបង្កផលប៉ះពាល់ដល់ប្រទេសចំនួន ១៤ និងបណ្តាលឱ្យមនុស្សបាត់បង់ជីវិតប្រមាណ ២២៦,០០០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក