ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

UEFA ផ្តល់លិខិត VIP អញ្ជើញ Eriksen និងក្រុមវេជ្ជបណ្ឌិតដែលជួយសង្គ្រោះ សម្រាប់ការទស្សនា EURO ២០២០ វគ្គផ្តាច់ព្រ័ត្រ

អង់គ្លេស៖ ក្រុមប្រឹក្សាបាល់ទាត់អឺរ៉ុប (European football governing body) បានផ្តល់លិខិតអញ្ជើញពិសេស និងជាផ្លូវការជូនចំពោះខ្សែបម្រើក្រុមជម្រើសជាតិដាណឺម៉ាក ព្រមទាំងក្រុមគ្រូពេទ្យដែលបានជួយសង្គ្រោះអាយុជីវិតរបស់គេ ក្នុងហេតុការណ៍គាំងបេះដូង និងដួលសន្លប់អំឡុងការប្រកួតវគ្គចែកពូល EURO កន្លងទៅ ឱ្យចូលរួមជាភ្ញៀវកិត្តិយសក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Euro ២០២០ នៅទឹកដីអង់គ្លេសចុងសប្តាហ៍នេះ។

គួររំឮកថា Christian Eriksen បានដួលសន្លប់ភ្លាមៗនៅលើទីលាន អំឡុងការប្រកួត EURO 2020 ទល់នឹងហ្វាំងឡង់ ដែលបង្កការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅលើពិភពលោក។ UEFA បន្ថែមថា Eriksen និងភរិយារបស់គេ ព្រមទាំងក្រុមវេជ្ជបណ្ឌិត ៦នាក់ផ្សេងទៀតត្រូវបានអញ្ជើញឱ្យចូលទស្សនាវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែពួកគេមិនទាន់បានឆ្លើយតបនៅឡើយ ថាអាចចូលរួមបានឬក៏យ៉ាងណា។

ម្នាក់ក្នុងចំណោមគ្រូពេទ្យដែលជួយសង្គ្រោះ Eriksen លោកគ្រូពេទ្យ Peder Ersgaard បានលើកឡើងថា នេះគឺជាកិត្តិយសធំបំផុតមួយសម្រាប់លោក ដែលទទួលបានលិខិតអញ្ជើញទស្សនាការប្រកួតផ្តាច់ព្រ័ត្រជាភ្ញៀវ​ VIP ពីសំណាក់ប្រធាន UEFA លោក Aleksander Ceferin ហាក់បីដូចជាកូនក្មេងមានអារម្មណ៍រំភើបក្នុងពេលបុណ្យ Christmas អញ្ចឹងដែរ។

លោក Peder Ersgaard ដដែលបាននិយាយថា លោកពិតជារំភើបខ្លាំងណាស់! ហើយលោកពិតជាចង់ឃើញ Denmark ឡើងដល់វគ្គផ្តាច់ព្រ័ត្រជួបជាមួយអ៉ីតាលី។ លោកបន្ថែមថា សាកស្រមៃរូបភាពទៅមើល ថាវាអស្ចារ្យយ៉ាងណាប្រសិនបើ Denmark គឺជាជើងឯកទ្វីបអឺរ៉ុបក្នុងឆ្នាំ២០២១នេះ។ 

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិដាណឺម៉ាក បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយទម្លាក់់សាធារណរដ្ឋឆែក ដោយលទ្ធផល ២-១។ ដាណឺម៉ាក នឹងត្រូវជួបក្រុមម្ចាស់ផ្ទះអង់គ្លេស នាវេលាម៉ោង ២រំលងអាធ្រាតស្អែកនេះ នៅកីឡដ្ឋានជាតិ Wembley៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក