ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង | លោក សាយ សំអាល់ អំពាវនាវឱ្យមានការលើកកម្ពស់សោភ័ណភាពតំបន់ឆ្នេរសមុទ្រ ដើម្បីជំរុញសេដ្ឋកិច្ច | លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានជាសេនាធិការរបស់រដ្ឋបាលរាជធានីខេត្តត្រូវខិតខំបន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ | កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន, ឧក្រិដ្ឋជន២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះជនរងគ្រោះម្នាក់ |

ផ្ទុះអាវុធទាំងកណ្តាលយប់នៅក្រុងបាត់ដំបង បណ្តាលឱ្យយុវជនម្នាក់ស្លាប់ និង២នាក់រងរបួស

បាត់ដំបង៖ ក្រុមក្មេងស្ទាវចំនួនពីរក្រុមបានឈ្លោះប្រកែកគ្នា ដោយភាគីម្ខាងបានលើកកាំភ្លើងបាញ់ចំនួនជាង ១០គ្រាប់លើភាគីម្ខាងទៀតបណ្តាលក្មេងស្ទាវម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ៣ទាបភ្លឺឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ក្បែរវេទិកាអុំទូក ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពដែលនៅកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងថា ក្រោយធ្វើសកម្មភាពបាញ់លើក្រុមស្ទាវដែលជាជនរងគ្រោះ ក្រុមជនដៃដល់បានជិះរថយន្តគេចខ្លួនបាត់ស្រមោលតែម្តង។ ជនរងគ្រោះទាំង៣នាក់នោះត្រូវបានដឹកជញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង (ពេទ្យធំ) ដោយក្នុងនោះជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ ៣នាក់ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

តាមប្រភពដដែល បន្ទាប់ពីមានហេតុការណ៍នេះ សមត្ថកិច្ចក្នុងមូលដ្ឋានបានចុះមកប្រមូលវត្ថុតាង និងដាក់កម្លាំងស្រាវជ្រាវស្វែងរកក្រុមជនដៃដល់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក