ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផ្ទុះការចាប់អារម្មណ៍លើកូនស្រីអគ្គស្នងការរងនគរបាលជាតិដែលទៅចូលរួមពិធីរៀបការរបស់ចៅស្រីលោក ជា សុផារ៉ា

ភ្នំពេញ៖ ពិធីមង្គលការចៅស្រីរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅភូមិគ្រឹះដ៏ស្កឹមស្កៃ និងប្រណិតដែលលម្អទៅដោយផ្កាចម្រុះពណ៌ បានប្រារព្ធឡើងក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន មន្ត្រីជាន់ខ្ពស់ និងអ្នកអភិជនជាច្រើនរូបទៀត។ 

ពិធីមង្គលការបែបកូនអភិជននេះបានធ្វើឱ្យអ្នកលេងក្នុងបណ្តាញសង្គមនានានិយាយមិនដាច់ពីមាត់ថាការរៀបចំតុបតែងពិតជាស្រស់ស្អាតដូចជានៅឋានសួគ៌អ៊ីចឹង។ អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀតនោះគឺ វត្តមានអ្នកចូលរួមគឺសុទ្ធតែជាកូនអភិជនដែលមានរូបសម្រស់ស្រស់ស្អាត ហើយការតុបតែងខ្លួនលម្អសុទ្ធតែគ្រឿងអលង្ការដែលមានតម្លៃខ្ពស់។ 

ជាក់ស្តែងមហាជនអ្នកអ្នកបណ្តោញសង្គមបាននាំលាន់មាត់សរសើរថាកូនស្រីអគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក យឹម លាង មានភាពស្រស់ស្អាត មិនចាញ់បវរកញ្ញាឡើយ។ គ្រឿងអលង្ការដែលលម្អនៅលើតួខ្លួនរបស់កូនស្រីអភិជនរូបនេះគឺមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។  

បន្ថែមពីនេះ ចៅស្រីសម្តេចតេជោ ហ៊ុន សែន និងកូនស្រីអភិជនជាច្រើនរូបទៀតដែលមានវត្តមាននៅក្នុងមង្គលការនោះដែរ ក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជនអ្នកលេងបណ្តោញសង្គមផងដែរ៕


Credit; JC's Signature


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក