ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សប្រជាជនមិនល្អឥតខ្ចោះនោះទេតែជាគណបក្សមើលខ្លួនឯងជាប្រចាំ

កណ្ដាល៖ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជន និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ និងព្យាយាមកែប្រែ និងបំពេញនូវភាពចន្លោះប្រហោងក្នុងការអនុវត្តការងារទាំងទ្បាយ ដើម្បីធានានូវការស្រលាញ់ពេញចិត្តពីប្រជាពលរដ្ឋម្ចាស់ស្រុក «គណបក្សប្រជាជនកម្ពុជា តែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ»។

ថ្លែងក្នុងពិធីមួយនិងត្រូវបានបង្ហោះនោះហ្វេសបុកផេករបស់លោកនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជាមិនងប់ងល់នឹងជ័យជម្នះរបស់ខ្លួននោះទេ និងតែងសួរខ្លួនឯងថាតើមានអ្វីខ្លះដែលមិនអាចបំពេញតាមការពេញចិត្តរបស់ពលរដ្ឋបាន។

លោកថា៖ «ហ្នឹងហើយលោកតាលោកយាយ គណបក្សប្រជាជនកម្ពុជាបោះឆ្នោតឈ្នះ ហើយនៅបន្តនៅក្នុងទឹកចិត្តប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋ អ៊ុំ ពូ មីង លោកគ្រូ អ្នកគ្រូ គឺដោយសារយើងមើលខ្លួនឯងជាប់ជាប្រចាំខិតខំដោះស្រាយនូវបញ្ហាអវិជ្ជមាន។ យើងមិនល្អឥតខ្ចោះយើងត្រូវទទួលស្គាល់ បើសិនជាគណបក្សប្រជាជនកម្ពុជាគិតថាខ្លួនឯងឥតខ្ចោះគឺចប់ហើយ»

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ដោយសារការស្គាល់ខ្លួនឯងនេះហើយទើបគណបក្សទទួលយកការរឹះគន់ស្ថាបនាដើម្បីយកជាធាតុផ្សំក្នុងការដោះស្រាយបញ្ហាប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ ហេតុដូច្នេះហើយទើបគណបក្សមានអភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់) ដើម្បីរម្លឹកខ្លួនឯងថាគណបក្សមិនស្អាតឥតខ្ចោះទេ។

លោកថា៖ «គណបក្សប្រជាជនព្យាបាលខ្លួនឯងប្រសើរជាងឱ្យគេព្យាបាល ប្រយ័ត្នប្រជាពលរដ្ឋលែងទុកចិត្តឱ្យព្យាបាលខ្លួនឯង ត្រូវយកគេផ្សេងយកមកវះកាត់ឱ្យគឺចប់ហើយ។ តែគណបក្សប្រជាជនកម្ពុជាអត់ទេនៅតែទទួលស្គាល់ជានិច្ចនូវចំណុចខ្វះខាតហើយខិតខំដោះស្រាយបញ្ហា»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក