ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញតាមរយៈវិស័យទេសចរណ៍

ភ្នំពេញ៖ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២២ ធនាគារពិភពលោកព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ៤,៨ភាគរយនៅក្នុង ឆ្នាំ២០២២ ដែលក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត មានសន្ទុះកើនឡើងមួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

របាយការណ៍ធនាគារពិភពលោកបានឱ្យដឹងថា ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងការនាំចេញស្បែកជើងរបស់កម្ពុជានៅរក្សាបានភាពល្អប្រសើរ ហើយវិស័យសេវាកម្ម ជាពិសេសផ្នែកទេសចរណ៍ មានដំណើរការល្អក្រោយពេលរដ្ឋាភិបាល ដាក់ចេញនូវយុទ្ធសាស្ត្រ «រស់នៅជាមួយកូវីដ-១៩» នាចុងឆ្នាំ២០២១ ដោយចំនួនសរុបនៃភ្ញៀវអន្តរជាតិបានកើនឡើងដល់ ១,២លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។

នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ លោកស្រី ម៉ារៀម ស័រមែន បានឱ្យដឹងកម្ពុជាគួរចាត់វិធានការដើម្បីពង្រឹងជំហរសារពើពន្ធរបស់ខ្លួន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសឧស្សាហកម្មទេសចរណ៍ដ៏ទាក់ទាញរបស់ខ្លួនសម្រាប់ពិភពលោក ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីផលប៉ះទង្គិចការធ្លាក់ចុះនៃតម្រូវការនៅក្រៅប្រទេស។

លោកស្រី ស័រមែន ថ្លែងថា៖ «ប្រាក់ចំណូលបានកើនឡើងដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និង ភាពប្រសើរឡើងនៃផ្នែករដ្ឋបាល ការពង្រីកមូលដ្ឋានពន្ធនឹងជួយធានាបាននូវធនធាន ចាំបាច់សម្រាប់លើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសម្រាប់ ទប់ទល់សភាពការណ៍នៅពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗ វិស័យ ទេសចរណ៍ និង បដិសណ្ឋារកិច្ច គឺជាផ្នែកដ៏មានសក្ដានុពលសម្រាប់កំណើនទៅថ្ងៃមុខ»។

របាយការណ៍ធនាគារពិភពលោកក៏បានបញ្ជាក់បន្ថែមថា ពាណិជ្ជកម្មសកលបានថយចុះនៅឆមាសទីពីរនៃឆ្នាំ២០២២ ហើយត្រូវបានព្យាករថានឹងថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣។ សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាងាយរងគ្រោះណាស់ ជាពិសេសនៅពេលអតិផរណាកើន ពិភពលោកមានកំណើនសេដ្ឋកិច្ចយឺត ការផ្គត់ផ្គង់ថាមពលធ្លាក់ចុះនិងអត្រាការប្រាក់ឡើងកាន់តែខ្ពស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក