ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឥណ្ឌា ស្នើ Google កុំឱ្យដាក់ផ្សាយពាណិជ្ជកម្មវេបសាយល្បែងភ្នាល់

ឥណ្ឌា៖ ឥណ្ឌាបានស្នើសុំឱ្យក្រុមហ៊ុន Google កុំលោតបង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្មទាក់ទងនឹងក្រុមហ៊ុនល្បែងភ្នាល់ពីបរទេស ទៅកាន់អ្នកប្រើប្រាស់ google ក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានមួយរបស់ឥណ្ឌា ដោយអះអាងថាជាព័ត៌មានដែលទទួលបានពីប្រភពមួយនៃ ក្រសួងព័ត៌៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

តាមរយៈលិខិតមួយច្បាប់ផ្ញើជូនក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ google បានស្នើឱ្យក្រុមហ៊ុនទម្លាក់ចោលនូវការផ្សព្វផ្សាយដោយផ្ទាល់ ឬដោយប្រយោលពីក្រុមហ៊ុនភ្នាល់ល្បែង រួមមានក្រុមហ៊ុនមួយចំនួនដូចជា Fairplay, Parimatch និង Betway ជាដើម​ នៅក្នុង Search Result របស់ Google ឬ YouTube ជាអាទិ៍។

ដោយឡែក សារព័ត៌មានផ្សេងទៀតបានចុះផ្សាយថា បទបញ្ជាដែលគ្រោងទុករបស់ឥណ្ឌា នឹងចាប់ផ្តើមអនុវត្តទៅលើក្រុមហ៊ុនហ្គេមដែលពាក់ព័ន្ធនឹងការលេងលុយពិតៗ ខណៈនាយករដ្ឋមន្រ្តីបានចេញបទបញ្ជាយ៉ាងតឹងរ៉ឹងលើការគ្រប់គ្រងការផ្សព្វផ្សាយទាក់ទងនឹងល្បែងភ្នាល់។ ទេសរដ្ឋមន្រ្តីឥណ្ឌាបានឆ្លើយប្រាប់អ្នកសារព័ត៌មានថា ផ្អែកតាមកិច្ចពិភាក្សាកាលពីថ្ងៃទី០៣ ខែតុលា បានសម្រេចថា ស្ថានីយ៍ទូរទស្សន៍ និងអ្នកលេងហ្គេមល្បីៗ បានផ្អាកការផ្សព្វផ្សាយពាក់ព័ន្ធនឹងល្បែងភ្នាល់់ ប៉ុន្តែនៅតែមានការផ្សព្វផ្សាយនៅលើបណ្តាញ google និង Youtube។ លោក​បានបន្តថា ក្រសួងបានស្នើសុំ Google ឱ្យដកចេញភ្លាមៗនូវការផ្សាយទាំងនោះ។ 

មកដល់ពេលនេះ Google នៅមិនទាន់ឆ្លើយតបយ៉ាងណាឡើយ ពាក់ព័ន្ធនឹងលិខិតស្នើរបស់ក្រសួងព័ត៌៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក