ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះមហាក្សត្រនឹងយាងទៅខេត្តសៀមរាបនៅពាក់កណ្ដាលខែធ្នូនេះ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំដើម្បីត្រៀមទទួលចំពោះដំណើរយាងមកបំពេញព្រះរាជកិច្ចរបស់ព្រះមហាក្សត្រក្នុងព្រះរាជពិធីសម្ពោធមណ្ឌលព្រះកម្មដ្ឋានព្រះករុណាព្រះមហាក្សត្រសីហមុនី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យសម្តេចនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យសម្ពោធមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតក្នុងភូមិតាក់បេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

អភិបាលរងខេត្តសៀមរាប លោកស្រី យូ សុភា បានរៀបចំកិច្ចប្រជុំដាក់នូវផែនការ ដល់រដ្ឋបាលក្រុង កងកម្លាំង និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវចាត់ចែងរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ និង មន្ទីរសុខាភិបាល សហការជាមួយរដ្ឋបាលក្រុងគួររៀបចំទីតាំងជាក់លាក់ណាមួយនៅមូលដ្ឋានសម្រាប់ការធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រះរាជពិធីនេះផងដែរ ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសវាងនូវបញ្ហាកើតឡើងជាយថាហេតុ ត្រូវសហការដឹកនាំរៀបចំពិនិត្យដោយហ្មត់ចត់ទៅលើសម្ភារៈ និងមធ្យោបាយដឹកនាំក្បួនគណៈប្រតិភូតាមគោលដៅឲ្យបានច្បាស់លាស់។

ម្យ៉ាងវិញទៀត រដ្ឋបាលក្រុងត្រូវជំរុញឲ្យប្រជាពលរដ្ឋរក្សាអនាម័យ បរិស្ថាននៅអមសងខាងផ្លូវ និងត្រូវចូលរួមទាំងអស់គ្នាក្នុងការធ្វើអនាម័យ និង ថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសស្នើឲ្យអាជ្ញាធរមូលដ្ឋាន ជាមួយអ្នកពាក់ព័ន្ធ បន្តធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនានាត្រូវរក្សាសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយល្អផងដែរ។

គួរឱ្យដឹងផងដែរ កិច្ចប្រជុំនេះ ក៏មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណៈធម្មយុត្តិកខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលសង្កាត់គោកចកចូលរួមផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក