ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋខ្មែរនៅរស់នៅទ្វីបអឺរ៉ុបគាំទ្រ និងប្រកាសត្រៀមទៅទទួលសម្តេចតេជោ ហ៊ុន សែន ក្នុងពេលដំណើរទស្សនកិច្ចនាពេលខាងមុខ

ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តាប្រទេសនានានៃទ្វីបអឺរ៉ុបបានអបអរសាទរនិងត្រៀមទៅទទួលនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនាកិច្ចនិងចូលរួមរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-អឺរ៉ុប ដោយការស័្មគ្រចិត្ត។

តាមរយៈវីដេអូបញ្ចេញមតិគាំទ្រពីពលរដ្ឋខ្មែររស់នៅតាមបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបដូចជា ស្វីស បែលហ្សិក និង បារាំង បានអបអរសាទរ បង្ហាញអារម្មណ៍រីករាយ និងត្រៀមខ្លួនដើម្បីទៅទទួលសម្តេចតេជោ ហ៊ុន សែន ដែលនឹងត្រូវធ្វើទស្សនាកិច្ច និងចូលរួមរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-អឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ពលរដ្ឋខ្មែរដែលរស់នៅតាមប្រទេសនៃទ្វីបអឺរ៉ុបក៏បានបញ្ជាក់ទៀតថា ពួកគេនឹងរង់ចាំជួបនិងទទួលសម្តេចតេជោ ហ៊ុន សែន បើទោះបីជាចំថ្ងៃធ្វើការក៏ដោយក្តី ហើយថាការរង់ចាំទទួលសម្តេចតេជោនេះ មិនមានការបង្ខិតបង្ខំពីនរណាឡើយគឺជាការចូលរួមដោយពេញចិត្តនិងស្ម័គ្រចិត្ត។

ពលរដ្ឋខ្មែរនៅប្រទេសបារាំងថា៖ «ខ្ញុំមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលបានទទួលដំណឹងថាសម្តេចតេជោលោកនឹងអញ្ចើញមកទ្វីបអឺរ៉ុបនាពេល ខាងមុខនេះដើម្បីគោរពខួបទី៤៥ ទំនាក់ទំនងអឺរ៉ុបនិងអាស៊ី ទោះបីជាចំថ្ងៃធ្វើការក៏យើងខ្ញុំលះបង់ យ៉ាងណាដើម្បីឱ្យបានទៅជួបសម្តេច ទោះបីជាយើងបានទៅជួបសម្តេចម្តងជាពីរដងហើយក្តីក៏ប៉ុន្តែនៅតែមានចិត្តចង់ទៅជួបសម្តេចជាថ្មីទៀតដោយមិនមានការបង្ខិតបង្ខំពីក្រុមណាឡើយ»។

ពលរដ្ឋខ្មែរនៅរដ្ឋម៉ាសាមនេ នៃប្រទេសបារាំងក៏បានលើកឡើងថា ការទៅទទួលសម្តេចតេជោនេះគឺចេញពីបេះដូងស្រលាញ់ ដោយមិនមានការបង្ខំ ហើយពិតជាមានសេចក្តីសោមនស្សរីករាយនៅពេលបានទទួលដំណឹងថាសម្តេចតេជោធ្វើដំណើរមកកាន់ទ្វីបអឺរ៉ុប។

លោក ទូច ខុន ពលរដ្ឋខ្មែរនៅប្រទេសបារាំងថា៖ «ពួកយើងខ្ញុំនឹងទៅទទួលសម្តេចដែរ គឺថាអត់មានអ្នកណាមកបង្ខិតបង្ខំពួកខ្ញុំទេ ពួកយើងខ្ញុំទៅគឺដោយស្មោះអស់ពីបេះដូងខ្លួនឯង ហើយជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ និង បងស្រីខ្ញុំ»។

ស្រ្តីវ័យចំណាស់ម្នាក់ជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំងដែរនោះ ក៏បាននិយាយមិនខុសគ្នាពីពលរដ្ឋផ្សេងទៀតថា គាត់មានសេចក្តីរីករាយនឹងចេញទៅទទួលអបអរសាទរសម្តេចតេជោ ដោយសុទ្ធចិត្តដោយគ្មានការបង្ខិតបង្ខំ ឬជួលដោយតម្លៃណាមួយឡើយ។

យុវតីដែលជាពលរដ្ឋខ្មែររស់នៅចក្រភពអង់គ្លេសម្នាក់ បម្រើការងារជាមន្ត្រីរាជការនៅក្រសួងអភិវឌ្ឍន៍ជនបទ និង កំពុងសិក្សាបន្តថ្នាក់អនុបណ្ឌិតនៅទីនោះ បានបង្ហាញអារម្មណ៍រីករាយនឹងទទួលស្វាគមន៍សម្តេច ហើយក៏បានថ្លែងអំនរគុណសម្តេចតេជោ ហ៊ុន សែន នូវការខិតខំប្រឹងប្រែងលើកស្ទួច អភិវឌ្ឍន៍ប្រទេសបានរីកចម្រើនលើគ្រប់វិស័យ។

រីឯក្រុមគ្រួសាររស់នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសដែលនោះបានបង្ហាញសេចក្តីរីករាយក្រោយពីទទួលដំណឹងថាសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាអញ្ចើញមកកាន់ទ្វីបអឺរ៉ុប និង ឆ្លៀតឱកាសមកសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ហើយក៏បានបញ្ជាក់ទៀតថាគ្រប់ពេលដែលទៅទទួលសម្តេចគឺក្រុមគ្រួសារគាត់ទៅទទួលដោយស្ម័គ្រចិត្តមិនមានការបង្ខំ ដូចដែលក្រុមមួយចំនួនបានលើកឡើងនោះទេ ហើយក្រុមគ្រួសារកាត់នឹងបន្តគាំទ្រសម្តេចតេជោដឹកនាំប្រទេសបន្តទៀតដើម្បី សុខសន្តិភាព និង ការអភិវឌ្ឍន៍៕

គួរឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ចើញធ្វើទស្សនាកិច្ច និង ចូលរួមរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-អឺរ៉ុបនៅបែលហ្សិក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នេះ ព្រមទាំងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅទីនោះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក