ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការធ្លាក់ចុះនៃចំនួនសត្វខ្ទីងបង្កជាការបារម្ភនៅក្នុងប្រទេសកម្ពុជា និងពិភពលោក

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ឱ្យដឹងថាសត្វខ្ទីងនៅលើពិភពលោកបានថយចុះប្រមាណ ៩០ភាគរយ ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក។ តាមការសិក្សារបស់អ្នកជំនាញ សត្វខ្ទីងនៅកម្ពុជាមានការធ្លាក់ចុះប្រមាណជាង ៥០ភាគរយ នៅក្នុងអំឡុង ពេលចន្លោះពីឆ្នាំ១៩៦០ មកដល់ដើមឆ្នាំ១៩៩០។ ចំនួននេះត្រូវបានរកឃើញថាមានការធ្លាក់ចុះបន្ថែមទៀតរហូតមកដល់ពេលនេះ។

លោក នេត្រ ភក្ត្រា បានសរសេរនៅលើហ្វេសបុកផេករបស់លោកកាលពីថ្ងៃទី៦ ខែធ្នូថាសត្វខ្ទីងធ្លាប់មានវត្តមាននៅតាមតំបន់ព្រៃក្នុងតំបន់អាស៊ីភាគខាងត្បូងនិងភាគអាគ្នេយ៍ និងប្រទេសស្រីលង្កា តែចំនួនរបស់វាត្រូវបានសិក្សាថាមានការថយចុះជាង ៨០ភាគរយក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ។

លោកបន្ថែមថាបច្ចុប្បន្នសត្វនេះ កំពុងមានវត្តមានរស់នៅក្នុងប្រទេស ប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃនិងវៀតណាម ប៉ុន្តែបានផុតពូជនៅក្នុងប្រទេសស្រីលង្កា និងប្រទេស បង់ក្លាដែស។

លោកថា៖ «ដោយឡែកនៅកម្ពុជា តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើន ដូចជា នៅក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរីដែលជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៩០ ចន្លោះពីជាង ៥០០ ទៅជាង ១០០០ក្បាល។ ប៉ុន្តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្នដោយសារតែកត្តាគំរាមកំហែងមួយចំនួនជាពិសេសដោយសារតែអន្ទាក់និងការបរបាញ់ខុសច្បាប់»។

បើទោះបីជាការសិក្សាបានបង្ហាញថា ចំនួនសត្វខ្ទីងនៅកម្ពុជាមានការថយចុះស្របតាមនិន្នាការនៃការថយចុះរបស់ពិភពលោក តែរបាយ ប្រជាសាស្ត្រសត្វខ្ទីងមាននៅស្ទើរគ្រប់តំបន់ការពារធម្មជាតិនានា ហើយវត្តមាននៃកូនខ្ទីងតូចៗ និងខ្ទីងវ័យជំទង់ច្រើន ដែលថតបានក្នុងតំបន់ការពារធម្មជាតិ គឺជាក្តីសង្ឃឹមដ៏មុតមាំពីការបន្តពូជនិងការរីកធំនៃគ្រួសារសត្វខ្ទីង។

លោករដ្ឋលេខាធិកា នេត្រ ភក្ត្រា បន្ថែមថាវត្តមាននៃកូនសត្វខ្ទីងជាច្រើនក្នុងតំបន់ការពារធម្មជាតិគឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្សនិងសម្រាប់ជីវៈចម្រុះពិភពលោក។

លោកថា៖ «នៅក្នុងហ្វូងខ្ទីងដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ គឺមានវត្តមានកូនខ្ទីងនិងសត្វខ្ទីងជំទង់ជាច្រើនដែលនេះបង្ហាញថា សត្វខ្ទីងបន្តមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានបន្តពូជបង្កើតកូនតូចៗជាច្រើនដែលជាផ្នែកមួយនៃការរក្សាបានប្រភេទពូជសត្វដ៏កម្ររបស់ពិភពលោកនៅកម្ពុជា និងការថែរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេរស់នៅ និងការចូលរួមអភិរក្សជីវៈចម្រុះពិភពលោក។ វត្តមានកូនខ្ទីងនិងខ្ទីងជំទង់ជាច្រើនត្រូវបានប្រទះឃើញក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីប្រសិទ្ធភាពនៃការការពារជម្រកនិងសុវត្ថិភាពសត្វព្រៃកាន់តែប្រសើរ»។

សត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក ហើយចំនួនរបស់វាត្រូវបានកត់សម្គាល់ថាមាននិន្នាការធ្លាក់ចុះនៅទូទាំងពិភពលោក។ គេនៅមិនទាន់មានទិន្នន័យច្បាស់លាស់ថា នៅកម្ពុជានៅសល់សត្វខ្ទីងចំនួនប៉ុន្មាននៅឡើយនោះទេ។ ប៉ុន្តែយោងតាម ទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងពីមន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិនានាបានឱ្យដឹងថា សត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិផ្សេង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក