ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

G7 គ្រោងផ្តល់កញ្ចប់ថវិកាជាង ១៥ពាន់លានដុល្លារដល់វៀតណាម ក្នុងកិច្ចព្រមព្រៀងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម

វៀតណាម៖ បណ្តាក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ (G7) បានស្នើផ្តល់ថវិកាប្រមាណជា ១៥ពាន់លានដុល្លារអាមេរិកទៅកាន់ប្រទេសវៀតណាមនៅក្នុងកិច្ចប្រជុំកំពូលមួយ ដើម្បីឱ្យវៀតណាមព្រមព្រៀងក្នុងការកាត់បន្ថយ និងពន្លឿនការចាកចេញពីការប្រើប្រាស់នូវថាមពលធ្យូងថ្ម។ 

វៀតណាម គឺជាប្រទេសកំពូលទាំង ២០ក្នុងពិភពលោកលើការប្រើប្រាស់ថាមពលចេញពីធ្យូងថ្ម ដំបូងឡើងគ្រោងនឹងចុះកិច្ចព្រមព្រៀងភាពជាដៃគូអន្តរកាលនៃថាមពលជាមួយ​បណ្តាប្រទេសជាដៃគូ G7 នៅក្នុងវេទិកាសកលមួយស្តីពីការអាកាសធាតុ COP27 កាលពីខែវិច្ឆិកាកន្លងទៅ ប៉ុន្តែមិនបានសម្រេចលើការចរចានេះ។ 

ដើម្បីបញ្ចុះបញ្ចូលវៀតណាមឱ្យយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះ ក្រុមអ្នកចរចាដែលដឹកនាំដោយសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបានលើកគម្រោងស្តីពីកញ្ចប់ថវិកាធំមួយដែលរួមមានជាង ១៥ពាន់លានដុល្លារបានមកពីវិស័យសាធារណៈ និងវិស័យឯកជន។ ប្រភពពីមន្រ្តីដែលមិនបញ្ចេញឈ្មោះត្បិតនេះជាកិច្ចការសម្ងាត់ បានលើកឡើងថានះគឺជាការផ្តល់ជូនចុងក្រោយបំផុតសម្រាប់វៀតណាម មុននឹងឈានដល់កិច្ចប្រជុំកំពូលនៃសហភាពអឺរ៉ុប ជាមួយបណ្តាប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងទីក្រុងប្រ៊ុចសែល នាថ្ងៃទី១៤ ខែធ្នូខាងមុខនេះ។

ពាក់ព័ន្ធនឹងព័ត៌មាននេះ ទាំងភាគីវៀតណាម និងសហភាពអឺរ៉ុប មិនទាន់មានការឆ្លើយតបផ្លូវការណាមួយឡើយ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក