ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡដ្ឋានមួយនៅកាតា អស់ការ​ប្រកួត នឹងត្រូវរុះរើឆាប់ៗ

កាតា៖ កីឡដ្ឋាន 974 ដែលសាងសង់ឡើងផ្គុំពីទូរកុងទីន័រចំនួន ៩៧៤ ដែលជាលេខកូដទូរសព្ទអន្តរជាតិតនោះ នឹងត្រូវរុះរើចេញឆាប់ៗនេះ ក្រោយបញ្ចប់់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយរវាងប្រេស៊ីល និងកូរ៉េខាងត្បូង កាលពីថ្ងៃទី០៥ ខែធ្នូកន្លងទៅ។ 

បើតាមប្រភពនានាបានបញ្ជាក់ថា ផ្នែកគ្រឿងបង្គុំ និងបរិក្ខារផ្សេងនៅកីឡដ្ឋានដែលនឹងត្រូវរុះរើនេះ នឹងត្រូវដឹកជញ្ជូនទៅកាន់បណ្តាប្រទេសនានាដែលមានតម្រូវការសាងសង់កីឡដ្ឋាននាពេលខាងមុខ។ គួរបញ្ជាក់ថា កីឡដ្ឋាន 974 នេះគឺជាកីឡដ្ឋានតែមួយគត់ ក្នុងចំណោមកីឡដ្ឋានទាំង ៨ ដែលពុំមានបំពាក់ម៉ាស៊ីនត្រជាក់សម្រាប់បន្ថយសីតុណ្ហភាពក្នុងទីលាន។ កន្លងមក​ ចាប់ពីវគ្គចែកពូលរហូតដល់ប្រកួតចុងក្រោយ កីឡដ្ឋាននេះត្រូវបានដាក់ឱ្យប្រកួតតែនៅពេលល្ងាចតែប៉ុណ្ណោះ ត្បិតសីតុណ្ហភាពនឹងធ្លាក់ចុះត្រជាក់ជាងការប្រកួតនៅពេលថ្ងៃដែលក្តៅខ្លាំង។ 

គួរបញ្ជាក់ថា កីឡដ្ឋាន 974 ដែលមានចំណុះផ្ទុកអ្នកគាំទ្របានចំនួន ៤៤,០៨៩នាក់នេះនេះ ស្ថិតនៅក្នុងតំបន់ Ras Abu Aboud នៃរាជធានីដូហា សាងសង់ឡើងសម្រាប់ការប្រកួតតែ ៧ប្រកួតប៉ុណ្ណោះ ខណៈម្ចាស់ផ្ទះកាតាអះអាងចំពោះកីឡដ្ឋាននេះថាជាកីឡដ្ឋានដែលមាននិរន្តរភាពនៃការចំណាយប្រកបដោយប្រសិទ្ធភាព និងអាចបម្រើឱ្យការសាងសង់នៅទីតាំងផ្សេងទៀតនាពេលក្រោយបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក