ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស្វាព្រាមដែលជាសត្វជិតផុតពូជនៅលើពិភពលោកត្រូវបានរកឃើញមានច្រើនជាង ៣ពាន់ក្បាលនៅកម្ពុជា

ភ្នំពេញ៖ ស្វាព្រាមប្រភេទកម្រជិតផុតពូជមានច្រើនជាង ៣០០០ក្បាលក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ ដោយសារតែកត្តាអំណោយផល កម្ពុជាត្រូវបានគេដឹងថានៅមានវត្តមានស្វាព្រាមច្រើនបង្គួរនៅក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា។

លោក នេត្រ ភក្ត្រា បានសរសេរនៅលើហ្វេសបុកផេករបស់លោកកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ថា វត្ដមានស្វាព្រាមនេះភាគច្រើនមាននៅភាគខាងកើតនៃប្រទេសកម្ពុជា ដូចជាដែនជម្រកសត្វព្រៃកែវសីមា លំផាត់ និងស្រែពក។ ពួកវាចូលចិត្ដរស់នៅតាមតំបន់ទន្លេ និងព្រែក ដូចជាទន្លេសេកុង និងស្រែពកជាដើម។ មុខងារមួយក្នុងចំណោមមុខងារផ្សេងៗរបស់ស្វាព្រាមនេះគឺវាជាសត្វស៊ីផ្លែឈើ ស្លឹកឈើ។ ដូច្នេះវាគឺជាភ្នាក់ងារ១ ក្នុងការនាំគ្រាប់ពូជរុក្ខជាតិពី ១កន្លែងទៅ ១កន្លែង ពីតំបន់១ ទៅតំបន់១ ដើម្បីអាចឱ្យរុក្ខជាតិ ព្រៃឈើអាចបន្តដុះលូតលាស់បាន។

លោកថា៖ «យោងតាមការសិក្សា ស្វាព្រាមមានចំនួនច្រើនជាង ៣០០០ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០%»។

ស្វាព្រាម (Trachypithecus germaini) មានឈ្មោះជាភាសាអង់គ្លេសថា Silvered Langur មានសម្បុរខ្មៅប្រផេះពាសពេញលើដងខ្លួន ហើយផ្ទៃមុខមានពណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានពណ៌ស-ប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំពុកមាត់វែងព័ណ៌ព័ទ្ធជុំវិញផ្ទៃមុខស្ទើតែលុបបាត់ត្រចៀក។ កូនស្វាតូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់នោះទេ។

សត្វប្រភេទនេះ ត្រូវបានគេប្រទះឃើញវត្តមាននៅព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងតំបន់ឆ្នេរព្រៃកោងកាង តំបន់ព្រៃលិចទឹក។ ចំណីអាហាររបស់វាមានដូចជា៖ ត្រួយឈើ មើម ផ្លែឈើខ្ចី (ផ្លែកកោះ ត្រសេក) ផ្កា និងសត្វល្អិតផងដែរ។ ស្វាព្រាម ចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពង់រងគ្រោះថ្នាក់ជិតផុតពូជ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក